កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨ និង៥៥នាទី មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារបុរសម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយច ង ក ធ្វើអត្ដ ឃា ត ស្ថិតនៅក្នុងផ្ទះតាមបណ្តោយផ្លូវបេតុងក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរូបនោះមានឈ្មោះ ឡាយ គឹមឡា ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការងារនៅក្នុងអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ ផ្នែក Check in ។
ជាមួយនោះផងដែរក៏មានបងប្រុសម្នាក់ គាត់បានបង្ហោះសារ សូមចូលរួមរំលែកទុក្ខក្រៀមក្រំនៃគ្រួសារនៃស ព ព្រមជាសារថា “ជាដំបូងខ្ញុំសូមនិយាយពីហេតុផលដែលខ្ញុំយករូបគាត់មកpost និងសូមអភ័យទោសពីគ្រួសារបស់ប្អូន ដែលកំពុងមានទុក្ខយ៉ាងក្រៀមក្រំ ដែលបានបាត់បង់កូនប្រុសម្នាក់។ ខ្ញុំបានឃើញមិត្តក្នុងfbក្នុងផ្ញើសាររំលែកទុក្ខគាត់ ខ្ញុំបានចូលមើល Profile គាត់គឺគ្រប់យ៉ាងធម្មតា តែ Bio គាត់ដាក់ថា “Stress”ប្រែមកថា”តានតឹង” និង Statusចុងក្រោយរបស់គាត់គឺ “Goodnight” ។
លោកបានបន្តទៀតថា ខ្ញុំគិតមិនថាមនុស្សម្នាក់ដែលមានស្នាមញញឹមបែបនេះ បែជាគិតខ្លី ក្លាយជាជនរងគ្រោះដោយសារភាពតានដឹងក្នុងរឿងអ្វីមួយ ភ្លាមៗពេកខ្ញុំមើលទៅមនុស្សជុំវិញខ្លួនគាត់ទទួលយកវាមិនបានទេ។ ដរ៉ាបណាទាន់មនុស្សម្នាក់នៅទ្រាំជាមួយភាពតានតឹង គួរផ្តល់ការលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ផ្តល់ការយកចិត្តទុកដាក់ យោបល់ គំនិត កុំអោយយឺតពេល។ ស្នាមញញឹមដែលបង្កប់ដោយភាពឈឺចាប់ #RIP 🙂”។