ក្រោយពីលោកសាស្រ្តាចារ្យ ជំនាញតួយក្ស ក្នុងល្ខោនខោល «ទិត្យ សែន» បានទទួលមរណភាព អាចារ្យធំ បានបង្ហោះសារមួយថាៈ លាហេីយណា ឪសែន🇰🇭🙏🇰🇭លាហេីយកម្ពុជា ឪហត់ហេីយ ហត់ដេីម្បីថែល្ខោនខោលពេញ១ជីវិត!ឪអេីយ! ល្ខោនខោលយេីង វេទនារហូត!🙏🙏🙏បងប្អូនស្អប់ខ្ញុំបានរឿងមាត់អាក្រក់ថែរក្សាវប្បធម៌ តែកុំភ្លេចលោកគ្រូណា😢😢😢លោកលាពួកយេីងរហូតហេីយ😢😢😢។
គួរបញ្ជាក់ថា លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ នៅថ្ងៃទី២៣,ខែឧសភា,ឆ្នាំ២០២០ ដោយស.ពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋាន(វត្តទឹកថ្លា)ក្រុងភ្នំពេញ៕