រំភើបចិត្តណាស់! ឯកឧត្តម គួច ចំរើន ផ្តល់ថវិកា​ចំនួន ២,០០០ដុល្លា ជូនដល់​លោក​ ជា​ កែវ​ ដែលជាយោធា​ ប្រចាំការនៅខេត្តព្រះវិហារ​…

ឯកឧត្តមគួច ចំរើន ដែលបានការគោរពស្រលាញ់ និងការកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់មហាជន ក៏ដូចជា អ្នកក្រុងព្រះសីហនុផ្ទាល់ ដោយលោកគ្រាន់តែកាន់តំណែងមិនទាន់បានប៉ុន្មានផង តែរូបលោកបានបន្សល់ស្នាដៃជាច្រើន និងបានជួយដល់ជនទីទាល់ក្រ លំបាកវេទនា ។

ភាពចិត្តល្អ និងការធ្វើឲ្យប្រជាមានទំនុកចិត្ត គោរព ស្រលាញ់ មានការសណ្តោសប្រណៃ ដល់ជនដែលមានការលំបាក ទើបធ្វើឲ្យមហាជន នៅខេត្តព្រះសីហនុក៏ដូចជាមហាជនទូទៅ គោរព កោតសរសើរពីស្នាដៃរបស់លោក។ ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ រូបលោកផ្ទាល់បានជូនថវិការចំនួន២០០០ពាន់ដុល្លារ ជូនដល់យោធា ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ក្នុងគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ថា ជួយគ្នាទៅវិញទៅមក ជួយដោយការគោរពស្រឡាញ់ ជួយដោយពេញចិត្ត និងជាការផ្ដល់ក្ដីសង្ឃឹមដល់អ្នកដែលកំពុងជួបទុក្ខលំបាក

នារសៀល​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ គួច​ ចំរេីន​ អភិបាល​ នៃគណ:អភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញសួរសុខទុក្ខ​ ជូនពរ និងបានផ្តល់ថវិកា​ចំនួន ២០០០ដុល្លា ជូនដល់​លោក​ ជា​ កែវ​ ដែលជាយោធា​ ប្រចាំការនៅខេត្តព្រះវិហារ​ ដែលមានជម្ងឺត្រូវសម្រាកព្យាបាលនៅមន្ទីរយោធា​ (​ ពេទ្យ​១៧៩​ )រាជធានី​ភ្នំពេញ​ ។

Related posts

Leave a Comment