ហួសចិត្ត! ស្រីស្អាត បើកបរនិយាយទូរសព្ទ័ រថយន្តអត់ទាំងស្លាកលេខ ព្យាយាមគេចប៉ារ៉ាស់សមត្ថកិច្ចទៀត..(មានវីដេអូ)

(ភ្នំពេញ)៖ កាលពីវេលាម៉ោង១៦៖៣០នាទីល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ មាននារីស្រស់ស្អាតម្នាក់បើកបររថយន្តស៊េរីទំនើបអត់ស្លាកលេខព្រមទាំងនិយាយទូរស័ព្ទ ខណៈជិះមកដល់គោលដៅសមត្ថកិច្ចត្រួតពិនិត្យច្បាប់ច.រាច.រណ៍ ដោយឃើញរថយន្តអត់ស្លាកលេខហើយអ្នកបើកបរនិយាយទូរស័ព្ទ សមត្ថកិច្ចបានហៅឲចូលក្នុងប៉ារ៉ាស់តែមិនព្រមចូលព្យាយាមបានបើករថយន្តគេច ប៉ុន្តែបើករត់បានចង្ងាយជាង៥០០មែត្រពីគោលដៅត្រូវកម្លាំងសមត្ថកិច្ចឃាត់ជាប់។

ហេតុការណ៍នេះបានកើតឡើងនៅនៅចំណុចស្តុកផ្សារដើមគរ(អ៉ីនធើខន)ស្ថិតក្នុងសង្កាត់ទំនប់ទឹក,ខណ្ឌបឹងកេងកង,រាជធានីភ្នំពេញ។ នារីរូបស្រស់ខាងលើនិងអ្នករួមដំណើរស្ត្រីម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ បើកបររថយន្តម៉ាក MG ស៊េរីទំនើប២០២០ពណ៍ខ្មៅមិនមានស្លាកលេខ។

ក្រោយពីឃាត់បាននារីរូបស្រស់ នោះមិនព្រមចុះពីរថយន្តមកនិយាយជាមួយសមត្ថកិច្ចនោះទេ ទាល់តែសមត្ថកិច្ចប្រាប់ថា បើមិនចុះនិងយករថយន្តស្ទួចលើកទាំងមនុស្សទើបនារីរូបស្រស់នោះ ព្រមចុះពីដៃចង្កូតឡើងទៅអង្គុយខាងក្រោយអោយសមត្ថកិច្ចជាអ្នកបើកយកទៅការិយាល័យ.ច.រាច.រណ៍ជើងគោកដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

Related posts

Leave a Comment