នៅយប់ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ។ នេះបេីយោងតាមប្រភពព័ត៌មានបង្ហោះចេញពីគេហទំព័រផេកហ្វេសប៊ុកឈ្មោះ ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ ២០២០ នាយប់មិញនេះ។
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់នូវធនធាននៃមរតកមនុស្សរស់ម្នាក់ទៀតហើយ សូមវិញ្ញាណក្ខន្ធ លោកគ្រូបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ សូមកូនខ្មែរភ្ញាក់ឡើង លោកគ្រូចាស់ៗនៅមិនបានយូទៀតទេ ! តើត្រូវបាត់បង់ប៉ុន្មានអ្នកទៀត ទើបការពាររក្សា ?
សូមជម្រាបដែរថា ស ពលោកគ្រូតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋាន វត្តទឹកថ្លា ក្រុងភ្នំពេញ ដែលនឹងត្រូវ បូជា នៅថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២ រសៀល នៅវត្តទឹកថ្លា។ ការជូនដំណឹងនេះ ចាត់ទុកជាការអំពាវនាវដល់បងប្អូនប្រិយមិត្ត មហាជន និងសិល្បករទាំងអស់ចូលរួមរំលែកទុក្ខតាមសទ្ធាជ្រះថ្លា។