ថៅកែងហាងពេជ្រ៖ ពេលនេះ ប្អូនបានក្លាយជាអ្នករកស៊ីពិតប្រាកដ 100% ហើយ ផ្លូវសម្រាប់ដើរ បងបានត្រួសត្រាយរួច ត្រូវដើរយ៉ាងណាលឿន ប្អូនជាអ្នកកំណត់ខ្លួនឯង បើហត់អាចសម្រាក តែមិនត្រូវឈប់ទេ ត្រូវមានសង្ឃឹមជានិច្ច…

ថ្មីៗ មហាជនជាច្រើន ពិតជាបានជ្រាបហើយថា លោកស្រី ទ្រី ដាណា ដែលជាថៅកែងហាងពេជ្រ និងជាម្ចាស់ជំនួញ ធំៗផ្សេងទៀត បានឲ្យគេសង់ នូវទីតាំងលក់ផលិតផលមួយកន្លែង ជូន ប្អូនប្រុសពិកាដៃ ទាំងសងខាងម្នាក់ ទុកប្រកបរបររកស៊ី គ្រាន់បានលុយខ្លះ ដោះស្រាយជីវភាពប្រចាំថ្ងៃ ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០ លោកស្រី បានបញ្ជាក់បន្ថែមទៀតថា “ពេលនេះ ប្អូនបានក្លាយជាអ្នករកស៊ីពិតប្រាកដ 100% ហើយ ផ្លូវសម្រាប់ដើរ បងបានត្រួសត្រាយរួច ត្រូវដើរយ៉ាងណាលឿន ប្អូនជាអ្នកកំណត់ខ្លួនឯង បើហត់អាចសម្រាក តែមិនត្រូវឈប់ទេ ត្រូវមានសង្ឃឹមជានិច្ច។

ប្អូននៅមានលោកតា ត្រូវការប្អូនដើម្បីមើលថែ មានអ៊ុំប្រុស ក្នុងបន្ទុក ហើយនៅមានពេលវេលារាប់ឆ្នាំទៀត ដើម្បីសម្រេចក្ដីស្រមៃ ឃើញជីវិតដ៏ស្រស់បំព្រង ស៊ូស៊ូណា” ៕

Related posts

Leave a Comment