បងប្អូនអើយ សូមថែរក្សាផងកុំឲ្យបាត់បង់ទើបស្តាយក្រោយ!! ហេតុអីខ្មែរយើងអើពើតិចតួចម្លេះ! ល្ខោនបាសាក់ខ្មែរ នៅសល់ធនធានមានទេពកោសល្យ…

ការសេសសល់ធនធានមនុស្សនៅមានទេពកោសល្យក្រាន់សម្តែងល្ខោនបាសាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីបន្តទំរង់ល្ខោននេះគង់វង់ហេតុអី្វខ្មែងយើងអើពើតិចតួចម្លេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមខ្លះការសម្តែងធ្លាក់ចុះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តែងអោយតែបាន ដេញថ្លៃគ្នា បង្អាប់គ្នា ដណ្តើមតួគ្នា ​​​​​​​​​​​​​​​​​​​​​​វិន័យសីលធម៌សិល្បករធ្លាក់ចុះការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តែងបាត់ក្បួនខ្នាត ​​​​​​​​​​​​​​​​​​​​​​​​​​​ការកែឆ្នៃដឹកនាំរឿង ឥតសណ្តាប់ធ្នាប់បាត់ទំរង់ដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំបាទអុលសំអាង ព្រួយបារម្មខ្លាចល្ខោនបាសាក់សម្តែងក្លាយខ្លាំងពេកធ្វើបាត់ចម្រៀងបាសាក់​​​​​​​​​​​​​​​​​​​​​​​​​​​​ សំលៀកបំពាក់បាសាក់ ក្បាច់បាសាក់ ខ្មែរយើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ហើយល្ខោនបាសាក់ស្ទើរគ្រប់សម្តែងតែរឿងបែបសម័យៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នៃរឿងពេក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចេះតែដាក់ចំណងជើងរឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត់សុីនិងខ្លឹមសាររឿងដល់សម្តែងរឿងបុរាណធំៗសម្តែងអត់ទៅរួចសល់វង់ឬក្រុមល្ខោនល្បីៗតិចណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលអាចសម្តែងរក្សាទំរង់របស់ល្ខោនបាសាក់បាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺជាបានប្រលងជាប់ពានរង្វាន់មហោស្រពថ្នាក់ជាតិដែលក្រសួងវប្បធម៌ទទួលស្គាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ខ្ញុំបាទអុលសំអាងយល់ឃើញថាបើមហាជនមិនជួយគិតគូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬបណ្តាញពត៌មាននិងទូរទស្សនានាឬផលិតកម្មវិធីថ្នាក់ដឹកនាំមិនជួយវាធ្វើអោយល្ខោនបាសាក់ខ្មែរខ្សោយទៅៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចល្ខោនដទៃទៀតអញ្ចឹងបច្ចេកវិទ្យាទំនើបហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំមិនចង់ឃើញលើយល្ខោនបាសាក់ខ្មែរនៅតែមិនទាន់រីកចម្រើនទៀត​​​​​​​​​​​ ទាំងកំរិតសិល្បករ​​​​​​​​​​​។

អ្នកសម្តែងខ្លះសម្តែងតពូជតត្រកូលពីតាយាយឬឪពុកម្តាយតាមក្រុមខ្លះគិតអាណិតណាស់​​​​​​​​​​​​​ ព្រោះតែស្រលាញ់ព្រោះចង់រក្សាវប្បធម៌ជាតិស្ទើរមិនហ៊ានត្អូញត្អែរ ​​​​​​​​​​​​​​​​​​​​​​​​ដើម្បីបំរើមហាជននិងចង់អោយសម្បត្តិមរតកវប្បធម៌ល្ខោនបាសាក់នៅគង់វង់បន្តទៅទៀត ល្ខោនបាសាក់សង្ឃឹមលើមហាជន សង្ឃឹមបណ្តាញផ្សព្វផ្សាយទូរទស្សន៍ និងថ្នាក់ដឹកនាំហើយខ្ញុំបាទអុលសំអាងជាតួឯក និងជាប្រធានល្ខោនបាសាក់មហាជនអុលសំអាងវង់ទី១រាជធានីភ្នំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ ប្រភព៖ ល្ខោនបាសាក់ អុលសំអាង

Related posts

Leave a Comment