ចង់សចង់ស្អាត សូមប្រយ័ត្នដូចតារាស្រីរូបនេះ! មុននឹងប្រើផលិតផលអ្វីមួយ សូមគិតឲ្យបានច្បាស់លាស់…

ថៃ៖ រូបសម្រស់ពិតជាសំខាន់ណាស់មិនថាប្រុសឫស្រីទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទើបម្នាក់ៗខំចំណាយដើម្បីកែកុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទិញផលិតផលផ្សេងៗមកប្រើ ព្រោះតែចង់ស្អាត​​​​​​​​​​​​​​​​​។ ចំពោះការប្រើផលិតផល​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទទួលបានផលមែន​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​ប៉ុន្តែផលិតផលខ្លះក៏បានបំផ្លាញយើងផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជាក់ស្ដែងយោងតាមប្រភពពត៏មានបានឲ្យដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តារាស្រីដែលកំពុងតែមានប្រជាប្រិយភាពប្រចាំបុស្តិ៍ទូរទស្សន៍ថៃលេខ៨​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញា Joon Cholrudee Amornluk ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមានអាការះឃើញមានកន្ទួលរមាស់ក្នុងពេលថតរឿងភាគយន្តមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជាក់់ស្ដែងក្រោយការពិនិត្យរបស់គ្រូពេទ្យបានអាចសន្និដ្ឋានបានថានេះបណ្ដាលមកពីការប្រតិកម្មជាមួយនឹងសេរ៉ូមបំប៉នស្បែកឲ្យស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែយ៉ាងណាវាមិនប៉ះពាល់ដល់អាយុជីវិតដោយសារ​​​​​​​​​​​​​​​​​​​​​​​​ សារ៉ូមប្រភេទនេះជាប្រភេទវីតាមីន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយនេះព្រោះតែសេរីរាង្គរបស់តារាស្រីនេះមិនទាំន់ស៊ាំងនឹងការប្រតិកម្មបែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្រោយមហាជននិងសិល្បះមិត្តរួមទាំងអស់បានដឹងក៏បានជូនសារជូនពរដល់តារាស្រី​​​​​​​​​​​​​​​​​​​​​​​​​​ Joon ឲ្យឆាប់ជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងអាចបានវិលត្រឡប់មកបំពេញការងារដូចធម្មតាវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Related posts

Leave a Comment