ក្តៅៗ! ក្រសួងសុខាភិបាល ប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១នាក់ ទៀតហើយ(ទាំងមុនក្រោយសរុប២នាក់)….

គិតត្រឹមថ្ងៃទី ២២ ខែឧសភា ឆ្នំាំ ២០២០ វេលាម៉ោង ០៩:៣០ នាទីយប់ ក្រសួងសុខាភិបាលបានទទួលលទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបង្ហាញថា មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន០១នាក់ដែលជា

ស្ត្រីជនជាតិខ្មែរ អាយុ ៣៩ ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរដើរ ដែលបានវិលត្រឡប់មកពី សហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរ តាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជា តាំងពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២០។

ស្ថានភាពជំងឺកូវីដ-១៩ សរុបទូទាំងប្រទេស ចំនួនអ្នកព្យាបាលជាសៈស្បើយសរុបទូទាំងប្រទេស មានចំនួន ១២២ នាក់ អ្នកមានវីរុសកូវីដ-១៩ មានចំនួន ១២៤ អ្នកសម្រាកព្យាលនៅក្នុងមន្ទីរពេទ្យ មានចំនួន ០២ នាក់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអាននូវសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ ៖

Related posts

Leave a Comment