មហាជនភាគច្រើន ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ Love Riya ហើយ ដែលជាស្ត្រីកំពុងតែជោគជ័យខ្លាំង ក្នុងមុខជំនួញលក់ឡេតាមហ្វេសប៊ុក នោះ។ អ្នកលក់រូបនេះ មិនត្រឹមតែពូកែខាងរកស៊ីប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ថែមទៀតផង។
ពិសេសថែមទៀតនោះ Riya ជាមនុស្សម្នាក់រស់រាយ ព្រមទាំងមានចិត្តសប្បុរសធម៌ថែមទៀតផង តាមរយៈការចែករំលែកជាថវិកា និងអំណោយផ្សេងៗដល់អ្នកទីទាល់ក្រ កាលពីកន្លងទៅ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយ Riya បង្ហោះរូបភាពជាមួយអង្គរក្សរបស់ខ្លួនប៉ុន្មានសន្លឹកនេះ ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “មិនមែនអួតទេតែត្រូវតែការពារខ្លូនទើបល្អ”៕