ចូលរួមរុំលែកទុក្ខផង! នាយក្រូចប្រកាសដំណឹងមរណភាពរបស់នាយតោ មិត្តភក្តិរួមអាជីព ថាបានស្លា.ប់ដោយសារតែជំងឺ…

ភ្នំពេញ: កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់ នាយក្រូច តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN បានបង្ហោះសារដោយបានបញ្ជាក់ពីដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ ក្រោយពេលដែលតារាកំប្លែង នាយ តោ (ហៅសំខាន់លាស់) បានស្លា.ប់ ដោយសាររោគមហារីកក្រពះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ពោលគឺកាលពីម្សិលមិញនេះផ្ទាល់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា ផ្អែកតាមបទពិសោធន៍កាលពីជាង ១០ឆ្នាំមុន នាយ តោ ក្នុងនាមជាតារាកំប្លែងក្នុងក្រុមនាយពាក់មី ធ្លាប់បានចូលរួមសម្តែងសាច់រឿង “អ៊ូខុងលង់ស្នេហ៍ស្រីស្អាត“ នៅលេី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆាកប៉ុស្តិ៍ទូរទស្សន៍ CTN ក្នុងកម្មវិធី រាត្រីកំសាន្ត ដែលពេលនោះលោកបានដេីរតួ ជាតួអង្គជ្រូកប៉ាជេ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងអ្នកទស្សនាជាច្រើនផងដែរ។ ស្របពេលដែលទទួលបាននូវដំណឹងមរណភាពដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាសិល្បៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ សពផងដែរ។ ជាចុងក្រោយ សូមលើកដៃបួងសួងជូនវិញ្ញាណក្ខន្ធរបស់លោកពូ(សំខាន់លាស់) បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ Khmerload

Related posts

Leave a Comment