វីវរហេីយនៅពេលនេះរដ្ឋាភិបាលបានធ្វេីការយករនាំងដែកមកដាក់បិទខ្ទប់ជាបន្តទៀតហេីយបន្ទាប់ពីបានរកឃេីញអ្នក វិ ជ្ជ មាន កូ វី ដ ១៩ចំនួន៣០០នាក់នៅក្នុងកន្លែងមួយស្ថិតក្នុងក្រុងភ្នំពេញ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ម្សិលមិញនេះ ស ម ត្ថ កិ ច្ចសង្កាត់ចោមចៅទី៣ បានធ្វើការបិទខ្ទប់ ផ្សារត្រពាំងពោធិ៍ និងតំបន់ជុំវិញរោងចក្រហ្គេ្រន ធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា) ភីអិលស៊ី ហៅ រោងចក្រ QMI ដែលវិធានការនេះត្រូវបានធ្វើឡើង ក្រោយមានការរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ សរុបរហូតដល់ទៅចំនួន ២៩៦នាក់ ឯណោះ ត្រឹមតែរយៈពេល៣ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការឱ្យដឹងពីប្រភពព័ត៌មានបានឱ្យដឹងថា មកដល់ពេលនេះគេពុំដឹងអោយប្រាកដថា ការបិទខ្ទប់នេះ ត្រូវបិទចាប់ពីកន្លែងណា ទៅកន្លែងណានោះទេ ព្រោះតំបន់ជុំវិញរោងចក្រ ជាទីប្រជុំជន ផ្សារ ផ្ទះជួល ដែលកម្មករកម្មការិនី រោងចក្រផ្សេងៗទៀត បានចេញចូលយ៉ាងច្រើនកុះករ។ យោងតាមសេចក្តីជូនដំណឹង នាយកក្រុមហ៊ុន ហ្គេ្រនធ្វីន សូមជំរាបជូនបងប្អូនកម្មករនិយោជិតទាំងអស់ជ្រាបថា យោងតាមសេចក្តីណែនាំរបស់សមត្ថកិច្ចចម្រុះ មានតំណាងសាលារាជធានីភ្នំពេញ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាងក្រសួងសុខាភិបាល និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុន ត្រូវបានផ្អាកផលិតកម្ម ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២១តទៅ។នៅក្នុងសេចក្តីជូនដំណឹង ក៏បានអោយដឹងទៀតថា ដោយមានការណែនាំពីស្ថាប័នសមត្ថកិច្ច មិនអោយជួបជុំគ្នា ក្រុមហ៊ុនសម្រេចលើកពេលបើកប្រាក់ឈ្នួលខែឧសភា ទៅបើកនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ក្រុមហ៊ុន សូមអំពាវនាវដល់កម្មករនិយោជិតទាំងអស់ បន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃនិងតាមដានសុខភាព អោយបានត្រឹមត្រូវ បើមានបញ្ហា ស ង្ស័ យ ដូចជា ផ្តាសាយ ក្អក។ល។សូមទៅយកសំណាកបន្ទាន់ ដោយគោរពអោយបានត្រឹមត្រូវ តាមវិធានការសុខាភិបាល ពិសេសប្រសាសន៍របស់សម្តេចតេជោ ៣ការពារ ៣កុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា នៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែមិថុនា កម្មករកម្មការីនី បានទៅធ្វើតេស្ត នៅព្រៃទា រកឃើញវិជ្ជមានចំនួន ៨២នាក់ និងនៅថ្ងៃទី០៦ ខែមិថុនា ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តជាទ្រង់ទ្រាយធំនៅក្នុងទីតាំងរោងចក្រ រហូតដល់យប់ជ្រៅ ហើយបានរកឃើញ វិជ្ជមានកូវីដ១៩ ចំនួន ២១៤នាក់ ក្នុងចំណោមអ្នកធ្វើតេស្តចំនួន ២៨១១នាក់។ សរុបនៅក្នុងរយៈពេល ៣ថ្ងៃ រកឃើញអ្នកវិជ្ជមានចំនួន ២៩៦នាក់។បន្ទាប់ពីផ្ទុះនូវវិជ្ជមានកូវីដយ៉ាងច្រើននេះ ទើបអាជ្ញាធរ ក៏ដូចជា ក្រសួងសុខាភិបាល បានបិទ ខ្ទប់តំបន់ជុំវិញរោងចក្រ ដើម្បីធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងបានណែនាំអ្នកពាក់ព័ន្ធ តាមដានសុខភាព និងទៅយកសំណាក៕

Related posts

Leave a Comment