ជារឿយការបង្ហោះព័ត៌មានគ្មានប្រភពច្បាស់លាស់លើបណ្តាញសង្គម ហើយខ្លះឈានទៅធ្វើឱ្យប់ះពាល់ដល់កិត្តិយសអាជ្ញាធរមានសមត្ថកិច្ច ត្រូវបានហៅមកអប់រំជាបន្តបន្ទាប់។ ជាក់ស្តែងយោងតាមទំព័រហ្វេសបុកស្នងការនគរបាលខេត្តកំពង់ស្ពឺ ប្អូនស្រីឈ្មោះ សុឹម មួយគ្រី អាយុ៣០ឆ្នាំ មានមុខរបរ លក់សំបកកង់ឡាន និងជាម្ចាស់ផេកហ្វេសប៊ុក HILO TYRE ដែលបានធ្វេីការប្រឌិតរូបភាព និងអត្ថបទ ប៉ះពាល់ដល់កត្ដិយសសេចក្ដីថ្លៃថ្នរ កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចប្រតិបត្តិការ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០
បានចេញមុខសូមទោសនិងសុំការលេីកលែងទោសចំពោះកំហុសអចេតនាកេីតឡេីងដោយ ខ្វះការត្រិះរិះគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ដែលបានធ្វេីឲ្យសាធារណៈជន អ្នកនិយមលេងបណ្ដាញសង្គមមានការយល់ច្រឡំ យកមកធ្វេីការចំអកឡកឡឺយលេងសេីចខុសពីការពិត ដោយព្រមទទួលកំហុសនឹងមិនអោយមានកំហុសលេីកទី២ ជាដាច់ខាត ៕