ឡូយម្យ៉ាងដែរ! ក្រោយសម្រាលរួច ពេជ្រ សូលីកា ប្រែសម្រស់ ស្អាតណាស់ ចំណែក ហង្ស អ៊ារី វ៉េនស្ដេ វិញ មុខCute គួរឲ្យគ្រឺតដល់ហើយ…(មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាជ្រាបច្បាស់ហើយ ដោយ តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ ។

ក្រោយសម្រាលរួច គេឃើញ លោក Han Khim ត្រូវជាស្វាមី ពេជ្រ សូលីកា មានការយកចិត្តទុកដាក់ ថែទាំ ប្រពន្ធកូនខ្លួន បានយ៉ាងល្អ ប្រកបដោយភាពស្និតស្នាល មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។

កូនប្រុស ដ៏គួរឲ្យខ្នាញ់ នេះ មាន ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ ពិសេសនោះ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។

ក្រោយសម្រាលមិនទាន់បាន១សប្តាហ៍ផង គេសង្កេតឃើញ សម្រស់របស់ តារាចម្រៀងរូបនេះ ប្រែប្រួល ស្រស់ស្អាត ប្លែកណាស់ ចំណែក ហង្ស អ៊ារី វ៉េនស្ដេ វិញក៏មិនណយប៉ុន្មានដែរ មុខគួរឲ្យគ្រឺតដល់ហើយ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

Related posts

Leave a Comment