ជាអ្នកមានស្រុកកំណើតមកពីខេត្តស្ទឹងត្រែង ឌូ ពុធម៉ូលីតា បានបង្ហាញពីការផាត់មុខហនុមានឈ្មោះស្ដេចពានរមួយជាសេនារបស់ព្រះរាម ក្នុងរឿងរាមកេរ្ត៍ ដោយបានលាយបញ្ចូលស្តង់ដារផាត់មុខបែប Special effect ដែលនាងបានរៀននៅទីក្រុង Los angels ហូលីវូដ បូកបញ្ចូលនៅគំនិតច្នៃប្រឌិត និងការស្រមើស្រមៃពីតួអង្គមួយនេះក្នុងបរិយាបទបែបខ្មែរ ដោយចំណាយរយៈពេលផាត់ ៧ម៉ោង និងការរៀបចំទុកមុនចំនួន ២ថ្ងៃ។
មុននឹងធ្វើការផាត់មុខរូបហនុមាននេះឡើង ឌូ ពុធម៉ូលីតា បានបញ្ជាក់ក្នុងសំណេរដែលបានសរសេររៀបរាប់ក្នុងបណ្តាញសង្កមថា នាងប្រើប្រាស់ឯកសារយោងដែលនាងបានស្រាវជ្រាវ ដូចមាន រូបថតភ្ជាប់ជាមួយក្នុងគម្រោង Project #100daysofkhmerculture ក្នុងសំណេរបង្ហោះរបស់នាង។
អ្នកផាត់មុខមានស្រុកកំណើតមកពីខេត្តស្ទឹងត្រែងបានបន្តទៀតថា ស្តេចស្វាហនុមាន មានដើមកំណើតពីសាសានា ហិណ្ឌូដែលនាំចូលនគរហ្វូណនពី ប្រទេសឥណ្ឌា តាំងពីមុន សតវត្សទី៥ រូបហនុមាន នៅតាមចម្លាក់អង្គ និង ប្រាសាទផ្សេងជាតឹកតាងហើយក៏មានឃើញនៅលើរូបសាក់យន្ត័ជាសញ្ញានៃភាពការពារ និងអង់អាច។ ស្តេចស្វាហនុមាន ជាតួអង្គសំខាន់ក្នុងរឿងរាមកេរ្ត៍ ជាមួយសឹកសង្គ្រាមដោះលែងនាងសេតា និងភាពស្មោះត្រង់ចំពោះព្រះរាម។
គួរបញ្ជាក់ផងដែរថាអ្នកផាត់មុខជំនាញខាងលើនេះក៏ធ្លាប់ជាអ្នកផាត់មុខឱ្យតួក្នុងរឿងនេះ“មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ” ផងដែរ ដែលកាលនោះមុននឹងជាប់បានផាត់មុខឱ្យរឿងរបស់លោកស្រី Angelina Jolie នាងបានដាក់ពាក្យយ៉ាងត្រឹមត្រូវ ហើយសម្ភាសន៍ជាមួយអ្នកជំនាញមកពីហូលីវូដ គឺលោក Ken Diaz ដែលលោកធ្លាប់ទទួលបានពាន់រង្វាន់ជាច្រើនផងដែរ៕
ដូច្នេះកុំរង់ចាំយូរមកតាមដានស្នាដៃរបស់នាងខាងក្រោម៖