ស្ត្រីម្នាក់ជានាក់រើសអេតចាយប្រទះឃើញគេបោះបង់ចោលក៏រើសមកចញ្ចឹម ពេលធំពេញរូបរាងសងគុណវិញ ស្រក់ទឹកភ្នែក

បរទេស៖ ស្ត្រីមួយចំនួនមានក្ដីស្រមៃចង់ក្លាយជាម្ដាយរបស់គេដើម្បីបានប្រឡែងលេងជាមួយកូនតូច មិនឲ្យអផ្សុក និងបង្កើនភាពសប្បាយរីករាយក្នុងគ្រួសារផង ឯខ្លះទៀតបានក្លាយជាម្ដាយគេហើយ បែរជាឥតមានធម៌មេត្តាក្នុងខ្លួនដោយជ្រើសរើសបោះបង់កូនចោលតាមរូបភាពផ្សេងៗ ព្រោះពួកគេគិតថា ពេលនេះមិនទាន់សក្ដិសម។ម្ដាយខ្លះបោះបង់កូនដោយសារជ្រុលជ្រួសជាមួយដៃគូ ឯខ្លះទៀតមិនមានលទ្ធភាពចិញ្ចឹមថែរក្សាព្រោះតែជីវភាពក្រីក្រលំបាកពេក។ ប៉ុន្តែទោះយ៉ាងណាក្ដី ស្ត្រីវ័យ ៤៩ ឆ្នាំក្រីក្រម្នាក់ រស់នៅទីក្រុង Anqing ខេត្តអានហ៊ុយ ប្រទេសចិន បានប្រទះឃើញទារិកាទើបកើតក្រហមងាំងម្នាក់ ត្រូវបានឪពុកម្ដាយបោះបង់ចោល រួចគាត់ក៏រើសមកចិញ្ចឹម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់គិតថា ខ្លួនគាត់ជាមនុស្សមានសំណាងបំផុត ព្រោះគាត់មិនមានកូនមួយគ្រាប់ឡើយ។ គាត់មានជីវភាពក្រខ្សត់មែនទែន សឹងតែរកអាហារមិនបានគ្រប់គ្រាន់សម្រាប់ខ្លួនឯង។ គាត់ពុំមានលទ្ធភាពទិញទឹកដោះគោឲ្យកូនចិញ្ចឹមនេះ ធ្វើឲ្យគាត់សម្រេចចិត្តដាំបបរឲ្យទារិកានោះញ៉ាំជំនួសវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយពីក្រុមគ្រួសារវិញ លោកយាយបានលែងលះស្វាមី តាំងពីពេលទារិកាខាងលើអាយុ ៤ឆ្នាំ ដែលជាកត្តាជំរុញឲ្យគាត់កាន់តែលំបាកមួយកម្រិតទៀតដើម្បីចិញ្ចឹមបីបាច់កូនស្រី។ យ៉ាងណា គាត់ខិតខំធ្វើការមិនខ្លាចនឿយហត់ដោយលក់បន្លែបន្តិចបន្តួច ដើររើសអេតចាយលក់ ដើម្បីឲ្យកូននេះបានរស់ និងបង់ថ្លៃចូលសាលារៀន រហូតធំដឹងក្ដី និងបានរៀបការជាមួយគ្រួសារមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែសម្រាប់ថ្ងៃនេះ ទារិកាដែលគេបោះចោលនោះ បានក្លាយជាស្រ្តីអ្នកមាន និងជោគជ័យមួយរូប ហើយនាងមិនដែលភ្លេចគុណម្ដាយចិញ្ចឹមរបស់ខ្លួនទេ។ នារីនោះរៀបរាប់ទាំងទឹកភ្នែកស្រក់ថា “កាលខ្ញុំនៅក្មេង ម្ដាយចិញ្ចឹមរបស់ខ្ញុំមើលថែខ្ញុំខ្លាំងណាស់។ ឥឡូវដល់ពេលខ្ញុំត្រូវមើលថែគាត់វិញម្ដងហើយ។ នេះជាកាតព្វកិច្ចក្នុងនាមជាកូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលម្ដាយចិញ្ចឹម ចិញ្ចឹមនាង ពួកគេរស់នៅក្នុងខ្ទមតូចមួយ។ ប៉ុន្តែពេលនេះនាងបានទិញផ្ទះថ្មកម្ពស់ ២ជាន់ឲ្យគាត់គេងស្រួលខ្លួនម្ដង ព្រោះខ្ទមចាស់នោះមានសភាពទ្រុឌទ្រោមពិបាករស់នៅ។ នាងបន្ថែមថា ម្ដាយគាត់មានក្ដីសុបិនចង់បានផ្ទះធំជាយូរមកហើយ ពេលនេះនាងបានធ្វើឲ្យសុបិននោះក្លាយជាការពិតហើយ។ ទោះពួកគេនៅឆ្ងាយពីគ្នា ប៉ុន្តែកូនចិញ្ចឹមខាងលើ តែងតែមកលេងជាញឹកញាប់៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment