នៅពេលសនេះម្រេចជាផ្លូវការហើយ! ឈុតតំណាងជាតិ ប្រទេសមីយ៉ាន់ម៉ា ជាប់លេខ១ ក្នុងការប្រកួតបវរកញ្ញាចក្រវាល លើកទី៦៩

សហរដ្ឋអាមេរិក: នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ ការប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោកលើកទី៦៩ បានស្វែងរកឃើញនូវឈុតតំណាងជាតិដ៏ល្អបំផុតជាងគេ ដោយចំណាត់ថ្នាក់លេខ១ បានទៅកាន់ប្រទេសមីយ៉ាន់ម៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលគ្រងនៅឈុតតំណាងជាតិបង្ហាញពីសម្លៀកបំពាក់ជនជាតិដើមភូមា អមភ្ជាប់ដោយផ្លាក Pray For Myanmer ដែលបានធ្វើឲ្យមហាជននិងអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះកាលពីខែកុម្ភៈ និងបានឃុំខ្លួនមេដឹកនាំលោកស្រីអ៊ុងសានស៊ូជី។ ដោយចាប់តាំងពីពេលនោះមកមនុស្សជាង ៧០០ នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ានៅទូទាំងតំបន់។ បវរកញ្ញាមីយ៉ាន់ម៉ា នាង Thuzar Wint Lwin មានអាយុ ២២ ឆ្នាំជាអ្នករស់រានមានជីវិតពីជំងឺមហារីកសុដន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវនេះនាងធ្វើការជាមួយមូលនិធិ គាំទ្រដល់អ្នកដែលមានមហារីកសុដន់ក្នុងតំបន់ដើម្បីទ្រទ្រង់អ្នកជំងឺនិងនាំឱ្យមានការយល់ដឹងអំពីជំងឺនេះ៕ ស្របពេលជាមួយនេះផងដែល បវរកញ្ញាមីយ៉ាន់ម៉ា ក៏មានឱកាសចូលទៅដល់វគ្គ២០នាក់ចុងក្រោយ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៦៩នេះដែរ៕ប្រភពពី Khmerload

Related posts

Leave a Comment