ខាងស្នងការខេត្តប៉ៃលិន ចេញមុខសុំទោស… ក្រោយផ្ទុះការរិះគន់ថា ប៉ូលិសចរាចរណ៍ចាប់ផាកពលរដ្ឋ ដូចស្ទាក់ចាប់ចោរ អាក្រក់មើលណាស់…

ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សូមធ្វើការសុំទោសចំពោះមុខសាធារណជនប្រសិនបើមានកាយវិការប្រព្រឹត្តខុសឆ្គងរបស់មន្ត្រីនគរបាលចរាចរណ៍ផ្ទុយពីគោលការណ៍របស់ថ្នាក់ដឹកនាំ យើងខ្ញុំនឹងធ្វើការស្រាវជ្រាវក្នុងករណីរកឃើញកំហុស ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិននឹងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ អនុវត្តវិន័យចំពោះមន្ត្រីនគរបាលចរាចរណ៍រូបនោះតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសុំទោស បានធ្វើឡើង បន្ទាប់ពីទទួលបានព័ត៌មាននៅវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្តីពីការ Post របស់ Acount Facebok ឈ្មោះ Marina Dara កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៩:០៥ នាទី ដែលមានខ្លឹមសារថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុំសរសើរលោកប៉ូលីសចរាចរណ៍ខេត្តប៉ៃលិន ចេញច្បាប់ថ្មី គាត់លែងផាកមួយកន្លែងហើយ គាត់ជិះតាមផ្លូវ បើឃើញកន្លែងណាចុះចាប់ផាកពិន័យកន្លែងហ្នឹង ទោះបីជា ចេញពីផ្ទះ500ម៉ែត្រ ក៏ដោយ ហើយឡានគាត់ជិះផាកបួនគ្រឿង ចាំស្ទាក់ដូចដេញចាប់ចោរ ចឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិន័យយើងហើយថតយើងទៀត នេះខ្ញុំជួបផ្ទាល់មិញៗម៉ោង6ល្ងាច សូមបងប្អូនខេត្តប៉ៃលិនប្រុងប្រយ័ត្នផង អគុណសន្តិភាព ដែលមានច្បាប់ថ្មី ច្បាប់អាករ ប្រជាជន ខ្ញុំមិនស្តាយលុយទេតែវាជ្រុលពេក ដេញស្ទាក់អាក្រក់មើលណាស់ អ្នកណាមិនដឹងថាខ្ញុំចោរ ទៀត បើឡានគាត់ជិះមុខក្រោយយើងចឹង ។ប្រភព ៖ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ក្រសួងមហាផ្ទៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment