នេះជាសំណាងមិនធម្មតាមែន! លោកតាអាយុ ១១០ ឆ្នាំក្លាយមនុស្សចាស់ជាងគេបង្អស់នៅឥណ្ឌា តស៊ូយកឈ្នះជាពីជំងឺកូវីដបាន

លោកតាជនជាតិឥណ្ឌាម្នាក់ឈ្មោះ Ramananda Teertha មានអាយុរហូតដល់ ១១០ ឆ្នាំ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់ពីបានប្រយុទ្ធឈ្នះជំងឺរាតត្បាតដ៏សាហាវ នៅវ័យមួយដែលគេមិននឹកស្មានថា លោកតាអាចជាសះស្បើយបានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោកតាថែមទាំងត្រូវបានគេតែងតាំងជាបុរសមានវ័យចំណាស់ជាងគេបង្អស់ក្នុងប្រទេសឥណ្ឌា ដែលអាចត្រលប់មកជាសះស្បើយវិញបាន បន្ទាប់ពីទទួលការចម្លងពីមេរោគដ៏មិនធម្មតាមួយនេះថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការឱ្យដឹងពី លោក Raja Rao ជាប្រធានពេទ្យមន្ទីរពេទ្យមួយកន្លែងនាទីក្រុង Gandhi បានបញ្ជាក់ឱ្យដឹងដូច្នេះថា លោកតា Teertha ត្រូវបានគេបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ខ្លួននៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ ហើយលោកតាពិតជាបានជាសះស្បើយពីកូវីដពិតប្រាកដមែន ដោយលោកតាមានរោគស្រាលតិចតួចតែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥលូវនេះ លោកតានៅតែបន្តស្នាក់នៅមន្ទីរពេទ្យដដែល ដើម្បីស្ថិតក្រោមការសង្កេតត្រួតពិនិត្យផ្សេងៗទៀតរបស់ក្រុមគ្រូពេទ្យ ហើយលោកតានឹងត្រូវគេប្តូរទៅគ្រែដែលគ្មានអុកស៊ីសែនផងដែរ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment