ជូនពរអោយឆាប់ជាសះស្បើយ! នគរបាលនៅតំបន់ក្រហម ចុះបេសកកម្មទប់ស្កាត់មិនទាន់ចប់ផង បែរឆ្លងកូវីដខ្លួនឯង

មន្ត្រីនគរបាលនៅស្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យយ រាជធានីភ្នំពេញ បានបង្ហាញក្ដីសោកស្ដាយ ពេលដែលមិនទាន់បញ្ចប់បេសកកម្មចុះការពារ ទប់ស្កាត់ការរីករាលជំងឺកូវីដ ១៩ផង បែរលោកត្រូវឆ្លងកូវីដទាំងមិនដឹងខ្លួនទោះលោកខំការពារខ្លួនយ៉ាងតឹងរ៉ឹងក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុកដែលបានបង្ហាញពីចំណាប់អារម្មណ៍បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១៤ ឧសភា៖ សូមអគុណបងប្អូនទាំងអស់ដែលតែងតែបារម្ភពីពួកខ្ញុំចាប់ពីពេលដែលខ្ញុំចុះបេសកកម្ម ចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីត១៩ រយៈពេលកន្លងមក ខ្ញុំតែងតែសង្ឃឹមថា ពេលចប់បេសកកម្ម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានទៅជួបជុំក្រុមគ្រួសាររបស់ខ្ញុំវិញ តែអ្វីៗវាផ្ទុយពីការគិតទាំងស្រុង មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងមកលេីខ្លួនឯងវិញសោះ អ្វីដែលខ្ញុំសោកស្តាយបំផុត គឺខ្ញុំមិនអាចបំពេញភារកិច្ចខ្លួនឯង អោយបានចប់ចុងចប់ដេីម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមប្តេជ្ញាចិត្តថា បេីមានឱកាសម្តងទៀតខ្ញុំនឹងលះបង់ដេីម្បីប្រទេសជាតិរបស់ខ្ញុំ បងប្អូនដែលនៅតំបន់ក្រហមគួរយល់ពួកខ្ញុំផង ជាពិសេសខ្ញុំសូមអគុណដល់ ឯកឧត្តមប្រធានអង្គភាព នឹងថ្នាក់ដឹកនាំអង្គភាពអន្តរាគមន៍ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ ខលមកសួសុខទុក្ខពួកខ្ញុំដែលជាកូនចៅជាប្រចាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលមេខលមក គាត់មានប្រសាសន៍ថា ជូនពរបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បេីយពីជំងឺ ពេលនោះពួកខ្ញុំម្នាក់ៗសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡេីយ ហាក់ដូចជា ជាពីជំងឺនេះភ្លាមៗចឹង។ សូមជូនពរមន្ត្រីនគរបាលយើងឆាប់ជាសះស្បើយ៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment