ចង់ស្លុតចិត្ត ដោយឃើញសភាព យាយណាង ដកដង្ហើមមិនដល់គ្នាក្នុងឡានពេទ្យ ទាំងកូននិយាយអួលដើម-កបែបនេះ (វីដេអូ)

មុននេះបន្តិចតារាចម្រៀង លោក វណ្ណា ស័ក្ត ដែលត្រូវជាកូនបង្កើតរបស់តារាកំប្លែងជើងចាស់លោកយាយ ណយ សំណាង យបានបង្ហោះរូបភាព និង វីដេអូ នៅលើឡានពេទ្យកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ។ ក្នុងនោះបើទោះជាលោក វណ្ណា ស័ក្ត មិនទាន់បានបញ្ជាក់ពីស្ថានភាពជំងឺអ្វីក៏ដោយ ប៉ុន្តមហាជនហាក់តក់ស្លុត និង ព្រួយបារម្ភយ៉ាងខ្លាំងដល់តារាកំប្លែងជើងចាស់លោកយាយ ណាង ដែលមានសភាពពិបាកដកដង្ហើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារ និង រូបភាពនៅលើឡានពេទ្យកំពុងបញ្ជូនទៅមន្ទីរពេទ្យ លោក វណ្ណា ស័ក្ត បង្ហោះនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា «មិនគួរណាមានបញ្ហារចឹងមកលើម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំសោះ ហេតុអ្វីទៅលោកអើញ អាណិតម៉ាក់ណាស់ សូមវត្ថុ ស័ក្តិសិទ្ធជួយតាមថែរក្សាម៉ាក់ខ្ញុំឆាប់ជាពីរជម្ងឺនេះផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសុខចិត្តអោយខ្ញុំធ្វើអ្វីក៏បានដែរ ខ្ញុំព្រមធ្វើតាមទាំងអស់ អោយតែម៉ាក់បានជាសះស្បើយពីជម្ងឺរកាចសាហាវនេះ ខ្ញុំមិនដឹងនិយាយថាម៉េចអោយត្រូវទេ គាំងអស់ហើយ មានតែសុំពាក្យជូនពរពីរបងប្អូនទាំងអស់គ្នា អោយម៉ាក់ខ្ញុំនិងគ្រួសារខ្ញុំបានជាសះស្បើយពីរជម្ងឺនេះផងចុះ យកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ាក់ខ្ញុំអី» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលបានដំណឹងខាងលើនេះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តសិល្បករជាច្រើនព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់លោកយាយ ណយ សំណាង ហើយក៏ជូនពរដល់លោកយាយ ណយ សំណាង និង លោក វណ្ណា ស័ក្ត ព្រមទាំងក្រុមគ្រួសារជាសះស្បើយឆាប់ៗផងដែរ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment