សង្វេគណាស់! ស្ត្រីទើបសម្រាលកូនបាន ២៣ថ្ងៃ ទាស់ចំណីដេកស្លា.ប់ចោលកូន

នៅវេលាម៉ោង១១ និង ៥៣នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មានករណីស្រ្តីម្នាក់ ទើបសម្រាលកូនបានចំនួន ២៣ថ្ងៃ ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះជាម្តាយរបស់ទារកមានឈ្មោះ ឃុន ស្រីមុំ អាយុ ៣០ឆ្នាំ និងមានស្វាមីឈ្មោះ សយ វិន អាយុ ៣៦ឆ្នាំ ដែលមានស្រុកកំណើតនៅ ខេត្តព្រៃវែង ហើយបានស្នាក់នៅក្នុងបន្ទប់ជួលលេខ 12 ក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកគ្រូពេទ្យបានចុះយកសំណាកស.ព តែលទ្ធផលអវិជ្ជមានកូវីដ១៩។ ការសន្និដ្ធានរបស់សមត្ថកិច្ចអះអាងថា ស្ត្រីជាម្ដាយបានស្លាប់ដោយសារទាស់សសៃកូនខ្ចី ដោយពិសារសម្លរ ត្រី ទីឡាប់យ៉ា ឬត្រីកន្ទុយក្រហម ដែលស.ពបានពឹងឲ្យអ្នកជិតខាងទិញពីផ្សារយកមកទទួលទាន កាលពីល្ងាចថ្ងៃទី១២ ឧសភាឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សពត្រូវបាន ដឹកតាមរថយន្តយកទៅបូជានៅឯវត្តចក្រអង្រែក្រោម ដោយលោកជៀម ខូយ ចៅសង្កាត់តាខ្មៅបានចេញសោហ៊ុយចំនួន ៤០ ម៉ឺនរៀលសំរាប់ថ្លៃរថយន្ត និងបូជាសព ឯម្ចាស់បន្ទប់ជួល ជួយចេញសោហ៊ុយ លើការរៀបចំសពដាក់ក្នុងមឈូស ចំនែកសមត្ថកិច្ចដែលជាក្រុមការងារធ្វើកោសល្យវិច័យ ក៏បានជួយជាថវិកាខ្លះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឪពុករបស់ទារកខាងលើឆ្លើយថា ទារកនេះមិនមែនជាកូនរបស់គាត់ទេ ត្បិតម្តាយ និងឪពុករបស់ទារកស្រលាញ់គ្នា រួមរស់នៅជាមួយគ្នាជាយូរមកហើយ។ ទារក ត្រូវបានឈ្មោះ អឿន សុម៉ាលី ដែលរាប់អានគ្នាជាមួយស.ពកាលនៅរស់ ជួយយកទៅឲ្យញាតិរបស់ប្តីនៃស.ពជួយថែរក្សាបណ្តោះអាសន្ន៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment