ឃើញជនមិនស្គាល់មុខគាស់ផ្ទះចូលរស់នៅ ខឹងប្តឹងប៉ូលិស តែពេលសួរនាំដឹងការពិតបែរអាណិតវិញ(វីដេអូ)

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈមានជនមិនស្គាល់មុខ ចំនួន៣នាក់ មកគាស់របង គាស់ទ្វារផ្ទះ ចូលរស់នៅយ៉ាងព្រងើយ ខណៈផ្ទះនោះម្ចាស់មិនបានរស់នៅ ដោយមិនខ្លាចចិត្តម្ចាស់ផ្ទះទាល់តែសោះ រហូតម្ចាស់ផ្ទះ សម្រេចចិត្តឡាយវីដេអូ តាមរយៈគណនីហ្វេសប៊ុក ដើម្បីឲ្យអាជ្ញាធរ ចុះមកអន្តរាគមន៍ លើជនមិនស្គាល់មុខទាំង៣នោះ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្អឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលងបានប៉ុន្មានម៉ោង នៅថ្ងៃ ខែ ឆ្នាំដដែល បុរសជាម្ចាស់ផ្ទះ មានគណនីហ្វេសប៊ុកឈ្មោះ «ជីវិតកូនកំព្រា ជំរុំសៀម» ក៏បាននាំអាជ្ញាធរចុះដល់ទីតាំងកើតហេតុ រហូតសួរនាំដឹងនូវការពិត តែបែរជាម្ចាស់ផ្ទះ មានក្តីអាណិត ហើយធ្វើរឿងដែលគួរឲ្យសរសើរមួយថែមទៀតផង ដោយគាត់បានសរសេររៀបរាប់ពីដំណើររឿងដូចច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ថ្ងៃនេះមានមនុស្សមួយក្រុម ធ្វើសំណង់ឲ្យគេ ត្រូវមេការបោក ត្រូវបានម្ចាស់ផ្ទះ ដេញចេញមិនឲ្យនៅ ហើយបាននាំគ្នាសម្រេចចិត្ត មកគាស់របងផ្ទះ និងគាស់ទ្វារផ្ទះរបស់ខ្ញុំ ចូលស្នាក់នៅ។ ដំបូងគិតថាខឹង ប៉ុន្តែដោយបានស្តាប់ការសារភាព អំពីគោលបំណង ក៏កើតក្តីអាណិត ហើយមិនចង់សាងអំពើបាប ជាមួយមនុស្សដែលគ្នា កំពុងខ្វះខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការអង្វរសូមអភ័យទោស ដោយសុំយោបល់អំពីអាជ្ញាធរមូលដ្ឋាន ខ្ញុំបាទសម្រេចចិត្ត មិនប្តឹង ហើយបានឲ្យទឹកប្រាក់ ចំនួន ៥០ ០០០៛ ដើម្បីធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញចុះ ក្រោយពីការយកទៅពិនិត្យស្វែងរក កូវីត១៩»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលឃើញទង្វើ ប្រកបដោយក្តីមេត្តាចំពោះ អ្នកលំបាក ខណៈកំពុងជួបនូវវិបត្តិជំងឺកូវីដទៀតនោះ ធ្វើឲ្យមហាជនជាច្រើន បានលើកសរសើរពីទឹកចិត្តរបស់ម្ចាស់ផ្ទះ ថាពិតជាមនុស្សល្អ ហើយថែមទាំងទទួលបានការគោរពឲ្យតម្លៃពីមនុស្សទូទៅផងដែរ៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment