ចូលរួមសោកស្ដាយផង! ធនធានល្ខោនបាសាក់ដ៏ល្អម្នាក់ឈ្មោះ កាឆែត ស្លា. ប់ទាំងវ័យក្មេង ព្រោះតែជំងឺម្យ៉ាង

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមសិល្បៈ ល្ខោនបាសាក់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ មានទុក្ខជាទម្ងន់ និងមានការសោកស្ដាយជាខ្លាំង ព្រោះតែក្រុមសិល្បៈ បានបាត់បង់ធនធានមនុស្សដ៏ល្អម្នាក់ជារៀងរហូត ដោយសារតែជំងឺម្យ៉ាងព្យាបាលមិនទាន់ពេលវេលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុក ល្ខោនបាសាក់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ ក៏បានសរសេររៀបរាប់ទាំងក្ដីសោកស្ដាយ ស្ទើររកអ្វីមកថ្លែងពុំបានថា៖ «ក្រុមសិល្បៈ ល្ខោនបាសាក់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ បាត់បង់ធនធានដ៏ល្អម្នាក់ ទៀតហើយ តស៊ូ ព្យាយាមហ្វឹកហាត់មិនដែលត្អូញថាហត់មួយម៉ាត់ ទោះបីត្រូវស្ដីឲ្យក៏មិនដែលខឹង នៅតែចា៎ប៉ាៗ ស្រលាញ់សិល្បៈល្ខោនបាសាក់ណាស់ បញ្ជូនឲ្យទៅរៀនបន្ថែម នៅសាលាមធ្យមវិចិត្រសិល្បៈ ពេលចេញសម្ដែងតាមខេត្តម្ដងៗ ត្រូវរត់ពីសាលា មកកន្លែងសម្ដែង រួចក៏រត់ទៅសាលារៀនវិញទាំងភាពអត់ងងុយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រត់ទាំងថ្ងៃ រត់ទាំងយប់ក៏មាន ងោកលើឡាន ងោកលើកង់បី ងោកលើម៉ូតូ ទើបតែនិយាយប្រាប់ និងសួរប៉ាសោះថា នឹកល្ខោនណាស់ប៉ា មិនដឹងថ្ងៃណាបានចេញសម្ដែងទៀត?មិនបានប៉ុន្មានថ្ងៃផង ហេតុអ្វីមិននៅចាំល្ខោនចេញសម្ដែងកូន?ឬកូនលែងចង់សម្ដែងទៀតហើយ? កូនឈប់ស្រលាញ់សិល្បៈល្ខោនបាសាក់ហើយមែនទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់ពេលឈឺ ផ្ដាំអ្នកផ្ទះមិនឲ្យប្រាប់ប៉ាទៀត ខ្លាចប៉ាលំបាក ហេតុអ្វីក៏ដាច់ចិត្តម៉្លេះកូន?បើឲ្យប៉ាម៉ាក់ដឹង នោះកូន ប្រហែលមិនអីទេ ទៅឲ្យបានស្ងប់សុខណាកូន ប៉ាម៉ាក់ ប្អូនៗ និងបងប្អូនក្នុងក្រុមយើង នៅតែស្រលាញ់ នៅតែនឹករលឹកដល់កូនជានិច្ច(កាឆែត)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់របស់ ក្រុមសិល្បៈ ល្ខោនបាសាក់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យនារីជាតួរសម្ដែងល្ខោនបាសាក ឈ្មោះ កាឆែត ខាងលើស្លា. ប់ទាំងវ័យក្មេងបែបនេះ គឺដោយសារតែជំងឺគ្រុនឈាម ព្យាបាលមិនបានទាន់ពេលវេលា៕ប្រភពពីភូម់រ៉ារាត្រី

Related posts

Leave a Comment