ថ្ងៃនេះ មេធាវីស័្មគ្រចិត្តសម្តេចតេជោ ស្នើសុំតុលាការឱ្យ កញ្ញា មាន ពេជ្ររីតា នៅក្រៅឃុំ ស្របពេលតុលាការបន្តសាកសួរនាង តាមបណ្តឹងឧកញ៉ា ហេង សៀ

រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តសាកសួរលើ កញ្ញា មាន ពេជ្ររីតា អតីតបវរកញ្ញា Miss Grand Cambodia និង ជា ពិធីការិនីទូរទស្សន៍ My TV តាមពាក្យបណ្តឹងរបស់ ឧកញ្ញា ហេង សៀ ដែលបានចោទប្រកាន់រូបនាងពីបទលួចទូរស័ព្ទ និង ប្រើអំពើហិង្សា ក្នុងនោះដែរ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច បានដាក់ពាក្យស្នើសុំការអនុញ្ញាតពីតុលាការឱ្យ កញ្ញា មាន ពេជ្ររីតា នៅក្រៅឃុំជាបណ្តោះអាសន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា តុលាការបានចាប់ផ្តើមសាកសួរលើកញ្ញា មាន ពេជ្ររីតា តាំងថ្ងៃល្ងាចម្សិលមិញ ក្រោយពីមេធាវីសម្តេចតេជោ បានចូលខ្លួនស្រាវជ្រាវ និងការពារក្តីជូន កញ្ញា មាន ពេជ្ររីតា ខណៈដែលនាងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារម២ តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីនាងត្រូវបានចាប់ខ្លួនបាន២ថ្ងៃ។កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ឧកញ្ញ៉ា ហេង សៀ បានធ្វើការប្តឹងចោទប្រកាន់លើ ពិធីការិនីរូបនេះ ថាយកកំបិតចុងស្រួចចាក់ទៅលើលោកចំនួនពីរកំបិត ហើយថែមទាំងយកទូរស័ព្ទដៃមួយគ្រឿង iPhone 12 pro max នៅត្រង់ចំណុចផ្លូវកែងលេខ១៣៨ កែងនឹងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា ចំពោះករណីខាងលើនេះ ត្រូវបានកញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងបកវិញ ដោយចោទប្រកាន់ថា ឧកញ៉ា ហេង សៀ បានប៉ុនប៉ងរំលោភលើរូបនាង នៅក្នុងរថយន្ត បន្ទាប់ពីបានខលហៅនាងឱ្យទៅយកអំណោយទុកចែកជូនជនរងគ្រោះដោយសារកូវីដ១៩ និងពិភាក្សាការងារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពាក្យបណ្តឹងប្តឹងបកទៅ ឧកញ៉ារូបនេះ កញ្ញា មាន ពេជ្ររីតា បានប្តឹងឧកញ៉ា ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និង ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ ម៉ឺនដុល្លារ និង ទាមទារការខាតបង់ និងខូចខាតពេលវេលា និង សេវាផ្លូវច្បាប់ ចំនួន១ម៉ឺនដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះករណីវិវាទ និង ការប្តឹងបកទៅវិញទៅមកនេះ បានធ្វើឱ្យមហាជន សង្គមស៊ីវិល គ្រប់មជ្ឈដ្ឋានសម្តែងការគាំទ្រ និង អំពាវអំនាវឱ្យរកយុត្តិធម៍ជូនពិធីការិនីខាងលើនេះ ដោយមានការប្រើប្រាស់ព្រោងព្រាតពាក្យស្លោក៖ គេស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯង ពេញបណ្តាញសង្គម៕ប្រភពពី Khmerload

Related posts

Leave a Comment