ទប់ចិត្តមិនបានទេ ខ្ញុង និយាយទាំងក្ដៅចិត្តផ្តាំងក្តែងៗ «អ្នកសិល្បៈមិនមែនជាស្រីលក់ខ្លួនទេ»

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា នៅលើបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ កំពុងផ្ទុះរឿងរ៉ាវប្ដឹងផ្ដល់យ៉ាងក្ដៅគគុករវាងតារាស្រីវ័យក្មេង មាន ពេជ្ររីតា និង លោកឧកញ៉ាម្នាក់ ដែលក្នុងនោះភាគីខាងស្រីគឺជាអ្នកសិល្បៈ ហើយបានប្ដឹងទៅលោកឧកញ៉ាខាងលើទាក់ទងនឹងបទល្មើស ប៉ុនប៉ុងរំលោភសេពសន្ថវៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវដ៏ក្ដៅមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើន បាននាំគ្នាបង្ហោះសារទាមទាររកយុត្តិធម៌ឱ្យជនរងគ្រោះដែលត្រូវគេបំពានដោយចេតនា និង ចង់ឱ្យសង្គមមួយនេះ បញ្ឈប់រាល់សកម្មភាពមើលងាយលើស្រ្តីភេទទន់ខ្សោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាអ្នកសិល្បៈមួយ ក៏ជាភេទនារីផងនោះ តារាកំប្លែងអ្នកនាង ខ្ញុង បានបង្ហោះសារក្ដៅចិត្តមួយនៅលើគណនីហ្វេសប៊ុក រៀបរាប់បញ្ជាក់ច្បាស់ៗថា អ្នកសិល្បៈមិនមែនជាស្រីលក់ខ្លួននោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុង បានបង្ហោះសារដែលមានខ្លឹមសារថា «អ្នកសិល្បៈមិនមែនជាស្រីលក់ខ្លួនទេសូមជ្រាប អស់លោកអ្នកមានឃ្លានតណ្ហាមួយចំនួនតូចអើយ សូមកុំប្រមាថ និង វាយតម្លៃលើការតុបតែងខ្លួន និង សម្ដីការនិយាយរបស់អ្នកសិល្បៈពេក ជូនកាលឃើញគ្នាស្លៀកសិចស៊ីបន្តិចក៏គិតថាគ្នាឱ្យដៃ ឃើញគ្នានិយាយលេងសើចជាមួយក៏គិតថាគ្នាឱ្យដៃ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងខាងលើបានបន្តថា «អ្នកត្រូវដឹងសិល្បៈគឺត្រូវមានគ្រប់ទម្រង់ការស្លៀកពាក់សម្ដីសំដៅនិយាយស្ដីតែមិនមែនជាស្រីសោភានី ខឹងណាស់ស្អប់ណាស់ មានរឿងចង់និយាយជាច្រើនតែនិយាយមិនអស់» ៕ប្រភពពីPopular Magazine

Related posts

Leave a Comment