ខ្លោចចិត្តណាស់! សាលាគណខេត្តសៀមរាបបំភ្លឺករណីលើកឡើងថា អាសូរណាស់ព្រះសង្ឃដាច់ចង្ហាន់ហើយ

ក្រោយពីបានឃើញព័ត៌មាន តាមបណ្ដាញសង្គមហ្វេសប៊ុក បានផ្សាយថាព្រះសង្ឃនៅវត្តផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាបពុំមានចង្ហាន់ កាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ព្រះមេគណនិងលោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការបានចាត់ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាបានចុះទៅដល់វត្ត ប៉ុន្ដែមិនពិតដូចការផ្សាយនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លឹមសារបំភ្លឺរបស់សាលាគណខេត្តសៀមរាប ដូចមានខាងក្រោម៖ សាលាគណខេត្តសៀមរាប សូមទូលថ្វាយ ពិតប្រគេន និង ចម្រើនពរសូមជូន សម្តេច ព្រះរាជាគណៈ គណសង្ឃនាយក ព្រះគ្រូ និង ព្រះថេរានុត្ថេគ្រប់រូប និងទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រិយមិត្តទាំងអស់ជ្រាបថា ករណីវីដេអូបង្ហាញពីព្រះសង្ឃឆាន់ចង្ហាន់មាត់ផ្លូវ ដែលបានបង្ហោះថា ព្រះសង្ឃដាច់ចង្ហាន់នោះ ជាព័ត៌មានមិនពិតទេ និងជាការបំប៉ោងបំពុ. លសង្គមតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត ព្រះសង្ឃមានវ័យចំណាស់អង្គនោះ គង់នៅវត្តអន្លង់ធំលើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ។ ឯការឆាន់នៅក្បែរចិញ្ចើមថ្នល់នោះ គឺពេលព្រះអង្គនិមន្តទៅព្យាបាលជំងឺ នៅភូមិក្នុងឃុំកន្ទួតនោះ ពេលនិមន្តត្រឡប់មកវិញ ត្រូវគង់ចាំរថយន្តឈ្នួលនៅមុខវត្ត ឥន្ទបារមីសិរីរដ្ឋដូចដែលឃើញក្នុងវីដេអូ តែដោយជិតផុតម៉ោងឆាន់ចង្ហាន់ថ្ងៃត្រង់ ញាតិញោមក៏បានទិញបាញ់ស៊ុង ដែលគេលក់តាមម៉ូតូប្រគេន ព្រោះគ្មានអ្វីលក់នៅម្តុំនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នលោកតាបានលាចាកសិក្ខាបទ(សឹក)ចំនួន បីខែហើយ។ ក្រោយឃើញវីដេអូ ព្រះមេគណខេត្ត បានចាត់មន្ត្រីសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី ឡាច លាង ព្រះធម្មធរគណៈខេត្តបានចុះដល់ទីតាំងជាក់ស្ដែង បានរកឃើញថា វត្តឥន្ទបារមីសិរីរដ្ឋ ភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដូចឃើញក្នុងវីដេអូនោះ គឺមិនមានការខ្វះខាតអ្វីទេ ក្នុងវត្តមានព្រះសង្ឃពីរអង្គគង់នៅធម្មតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបតាពាក់អាវស ជាលោកតាក្រោយលាចាកសិក្ខាបទហើយ។ ដូច្នេះសូមសម្តេច ព្រះរាជាគណៈ គណៈសង្ឃនាយក ព្រះគ្រូ ព្រះថេរានុត្ថេរៈ និង ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រិយមិត្តទាំងអស់ យាង និមន្ត និង អញ្ជើញជ្រាបជាព័ត៌មានដ៏ខ្ពង់ខ្ពស់៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment