លួចបើកឡានដឹកពលករខ្មែរ ១១ នាក់ ឆ្លងទៅថៃទាំងយប់ ល្មើសច្បាប់ ត្រូវនគរបាលក្របួចជាប់ ក្នុងខេត្តមួយនេះ

កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈកម្លាំងនគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឈរជើងនៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ ៩១១ បានធ្វើការឃាត់រថយន្ត ១ គ្រឿងមានដឹកពលករចំនួន ១១ នាក់ ត្រង់ចំណុចចន្លោះភូមិដំណាក់កកោះ និង ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានដើរល្បាតនៅត្រង់ចំណុចខាងលើក៏បានប្រទះឃើញរថយន្ត ១ គ្រឿង ដឹកពលករចំនួន ១១ នាក់ ក្នុងគោលបំណងឆ្លងដែនទៅប្រទេសថៃ ។ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់រថយន្ត និង មនុស្សយកមកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវរសេនីយ៍ឯក ជា ស្លូញ បានបន្តថា សមត្ថកិច្ចឃាត់បានរថយន្តម៉ាករថយន្តម៉ាក់ Starex ពណ៌ទឹកប្រាក់ សេរីឆ្នាំ ២០០៨ ពាក់ស្លាកលេខភ្នំពេញ ២BB.៩៤៩១ អ្នកបើកឈ្មោះ ស្រឿង សារ៉េត ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីធ្វើការសួរនាំ កម្លាំងអធិការស្រុកស្វាយចេកបានបញ្ជូនពលករទាំង ១១ នាក់ ទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ស្វាយចេក ដោយឡែកអ្នកបើករថយន្តដឹកជញ្ជូនពលករខុសច្បាប់នោះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment