ឃឹងគោវាយអាទះ! ប្រពន្ធមិនឈ្នះបែមានគំនិតខ្លីទៅធ្វើរឿងនេះទៅវីញ

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស ដោយយកសាំងចាក់ដុ. តប្តី និងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រស់នៅភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡូន សាន្ត ភេទស្រីអាយុ ២៦ឆ្នាំ មុខរបរ កសិករ រស់នៅកន្លែងកើតហេតុ។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថាកាលពីវេលាម៉ោង ១៤:០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡូញ ឡា បានរាយការណ៍ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានករណីភ្លើងឆេះលើជនរងគ្រោះឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ ៤៨ឆ្នាំ នៅដីចំការរបស់ខ្លួន (ឆ្ងាយពីផ្ទះប្រជាពលរដ្ឋប្រហែល ៤គីឡូម៉ែត្រ) ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះស្រាវជ្រាវស៊ើបអង្កេតជុំវិញករណីខាងលើនេះ ដោយប្រជាពលរដ្ឋបានបញ្ជាក់ថាគេបានឃើញជនរងគ្រោះឈ្មោះ គង់ ឆាយ ស្ថិតក្នុងស្ថានភាពឆេះខ្លោចលើដងខ្លួន និងផ្ទៃមុខ បានរត់មកដល់ភូមិ ហើយត្រូវគេបានជូនទៅមណ្ឌលសុខភាពខ្នងភ្នំ តែដោយមានស្ថានភាពធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការស្តាប់បំភ្លឺឈ្មោះ ឆាយ គង់វង់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) បានឲ្យដឹងថាម្តាយរបស់គេជាអ្នកចាក់សាំងដុ. តឪពុករបស់ខ្លួន ដោយសារកាលពីព្រឹកចន្លោះម៉ោង៩ ថ្ងៃខែឆ្នាំកើតហេតុ ឪពុក ម្តាយខ្លួនមានជម្លោះនឹងគ្នា។លុះពេលរសៀល ខណៈពេលជនរងគ្រោះជាឪពុកកំពុងដេកលក់ ត្រូវបានម្តាយយកសាំងចាក់ស្រោចពីលើដុ. តតែម្តង ក្នុងហេតុការណ៍នោះក៏បណ្តាលឲ្យប្អូនៗរបស់ខ្លួន ២នាក់ទៀតមានឈ្មោះ ឆាយ ស្រីមួយ ភេទស្រី អាយុ ៤ឆ្នាំ និងឈ្មោះ ឆាយ ស្រីពី ភេទស្រីអាយុ ៣ឆ្នាំ រលាកភ្លើងរងរបួសផងដែរ ដោយពួកគេដេកនៅជិតឪពុកដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡូញ សាន្ត បានឆ្លើយសារភាពថា រូបគេ និងជនរងគ្រោះគឺជាប្ដីប្រពន្ធនឹងគ្នា តែងតែមានទំនាស់ពាក្យសំដី និងផ្ទុះអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ ជាក់ស្ដែងនៅថ្ងៃកើតហេតុវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ប្ដីរបស់ខ្លួនបានផឹកស្រ វឹ ង វា. យបំផ្លាញទ្រព្យសម្បត្តិ និងវាយស ម្លា ប់មាន់ចោលអស់ចំនួន ៤ក្បាល ហើយខ្លួនបានស្ដីបន្ទោសធ្វើឱ្យប្ដីខឹង ស្ទុះមកធ្លា ក់ខ្លួនចំចង្កេះចំនួន ២ជើងបណ្ដាលឱ្យដួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនៅវេលាម៉ោង ១៤:០០នាទី ថ្ងៃខែឆ្នាំដដែល ខណៈពេលដែលប្ដីកំពុងដេកលង់លក់នៅក្នុងខ្ទមចាំចំការខ្លួនបានយកសាំងចាក់ស្រោចទៅលើខ្លួនរបស់ប្ដីហើយដុ. តតែម្ដងបណ្ដាលឲ្យឆាបឆេះរលាកពេញខ្លួន ហើយក្នុងហេតុការណ៍នោះបណ្ដាលឲ្យកូនស្រីរបស់ខ្លួនដែលមានឈ្មោះខាងលើរងរបួសផងដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធីបន្ត៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment