ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានត្រៀមនូវស្បៀងអាហារមួយចំនួនដើម្បីចែកជូននូវប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាតនៅក្នុងតំបន់…(មានវីដេអូ)

នៅវេលាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈគណនីផេកហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការបង្ហោះវីដេអូមួយ ហើយក៏បានប្រកាសនៅក្នុងហ្វេសប៊ុករបស់លោកថា នឹងត្រៀមរបស់ទាំងនេះចែកជូនពលរដ្ឋក្នុងតំបន់ចំនួន ដែលកំពុងត្រូវបានបិទខ្ទប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ «ព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ ភរិយាខ្ញុំបានដឹកនាំកូនចៅច្រកវិចខ្ចប់ ប្រហុកត្រីឆ្តោ១គីឡូក្រាម ផ្អកសាច់ជ្រូក១គីឡូក្រាម ទឹកត្រី១.៥០លិត្រ ក្នុង១កញ្ចប់មាន៣មុខ ចំនួន៤០០កញ្ចប់សម្រាប់ចែកជូន សមាជិក សមាជិការ ព្រឹទ្ធសភាជាមួយនឹងមន្ត្រីរាជការព្រឹទ្ធសភាចំនួន១០០កញ្ចប់ ក្រៅពីនោះសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគឹតថ្លៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលប្រជាពលរដ្ឋយេីងកំពុងតែត្រូវបានបិតខ្ទប់ ក្នុងតំបន់មួយចំនួន ដោយសារតែមេ រោ គរាតត្បាតកូ វីដ-១៩ដ៏មហាប្រល័យនាពេលនេះ ។ នេះគឺជាផលិតផលដែលកេីតចេញពីស្នាដៃផ្ទាល់ របស់លោកជំទាវប្រហុកផលិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានដេីមកំណេីតមកពីភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បីត្រៀមស្បៀងអាហាររយៈពេលយូ ប្រហុកនិងទឹកត្រីត្រូវប្រេីពេលផលិតទុក១ឆ្នាំ ក្រោយការផលិតទេីបយេីងអាចយកមកបរិភោគបាន យេីងអាចរក្សាវាទុកយូឆ្នាំបានកាន់តែយូកាន់តែល្អ ចំពោះផ្អកសាច់ជ្រូកវិញយេីងអាចផលិតរយៈពេលខ្លីចាវយកមកហូបហេីយ»។

Related posts

Leave a Comment