អ្នកឧកញ៉ា គិត ម៉េង ពួកដៃភរិយា បរិចាគថវិកាថែម ២ ម៉ឺនដុល្លារ ជួយពលរដ្ឋកំពុងជួបទុក្ខនៅខេត្តមួយនេះ

អ្នកឧកញ៉ា គិត ម៉េង ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជាបន្តបន្ទាប់ជូនដល់រាជរដ្ឋាភិបាលក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗដល់ប្រជាជនកម្ពុជា បានធ្វើឱ្យមហាជនកោតសរសើរ និង អរគុណយ៉ាងជ្រាលជ្រៅដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា និង ភរិយា ព្រមទាំងកូនៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ នេះ ខ្ញុំ និងភរិយាខ្ញុំ ចំណាន មានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅក្នុងមាតុភូមិជាទីស្នេហារបស់យើង ដែលមានទីក្រុងធំៗជាច្រើនកំពុងត្រូវការជំនួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីបន្ធូរស្ថានភាពនេះ ខ្ញុំ និងភរិយាបានផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែម ដើម្បីជួយដល់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ ការចូលរួមវិភាគទានចំនួន២ម៉ឺនដុល្លារនឹងអាចជួយដល់ប្រជាពលរដ្ឋយើងក្នុងគ្រាលំបាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំជឿជាក់ថាយើងត្រូវតែរក្សាសាមគ្គីភាព ពង្រឹងស្មារតីសហគមន៍របស់យើង និងគាំទ្រគ្នាទៅវិញទៅមកដើម្បីរួចផុតពីសមរភូមិនេះ។ សកម្មភាពទាំងនេះគឺឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិ ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយសូមរក្សាសុវត្ថិភាពទាំងអស់គ្នា ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ(គោលការណ៍ណែនាំនានាក្នុងកំលុងពេលនៃការបិទខ្ទប់!
សូមឈរប្រកៀកស្មាគ្នា និងរួបរួមគ្នាក្នុងគ្រាលំបាកនេះ!)

Sihanoukville, Cambodia – March 15, 2019: Golden Lions Roundabout. Closeup front of giant statues of the beasts. Lanterns, Construction sites in back.

Related posts

Leave a Comment