សមត្ថកិច្ចនគរបាលម្នាក់ខិតខំបំពេញការងារក្រោមកំដៅថ្ងៃរហូតជាំមុខ តែបែរមកជួបរឿងបែបនេះ

សមត្ថកិច្ចនគរបាលខណ្ឌមានជ័យម្នាក់ សុខចិត្តខ្លោ. ចមុខ ដោយសារតែឈរបំពេញការងារ ក្រោមកម្តៅថ្ងៃអស់រយៈពេលជាយូរថ្ងៃមកហើយនោះ លុះបានមកបំពេញការងារនៅពេលល្ងាច ដែលជាពេលព្រលប់គ្មានកម្តៅថ្ងៃ បែរជាជួបគ្រោះថ្នាក់ ដោយសារម៉ូតូជិះបុ. ក បណ្តាលឲ្យរងរបួសជើងស្តាំធ្ងន់ធ្ងរ ខណៈពេលបំពេញការងារទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះ បានកើតឡើង នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។ ជនរងគ្រោះឈ្មោះ សុខ ពន្លឺ អាយុ២៧ឆ្នាំ ជាមន្ត្រីដែលសកម្មការងារនៅផ្នែកអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះ វត្តមានរបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា ជាអធិការខណ្ឌ ក៏បានទៅសួរសុខទុក្ខ កងកម្លាំងក្រោមឱវាទផងដែរ ។ សង្ឃឹមថា មន្ត្រីនគរបាលវ័យក្មេងរូបនេះ នឹងមានការជួយឧបត្ថម្ភពីសប្បុរសជននានាផងចុះ៕ប្រភពពីភូមិរ់ារាត្រី

Related posts

Leave a Comment