សូមសរសើរស្នាដៃកូនខ្មែរល្អឯក! ទឹកដៃល្អ គូររូបតារាល្បីៗខ្មែរ ស្អាតដូចរូបពិតៗ…សូមស៊ែលើកទឹកចិត្តប្អូនមួយ!

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាមួយនឹងស្នាដៃកូនខ្មែរមួយរូប បានធ្វើការគូររូបគំនូរបស់តារាល្បីៗជាច្រើនរូប នៅក្នុងស្រុកខ្មែរ បានយ៉ាងស្អាតគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយនៅក្នុងនោះអ្នកគូរគំនូរដ៏ចំណាន បានបង្ហោះរូបភាពជាច្រើននៅលើបណ្តាញសង្គមរបស់ខ្លួនដែលមានឈ្មោះថា Chamroeun December ជាមួយនឹងរូបភាពយ៉ាងត្រជាក់ភ្នែក និងស្អាតៗដូចរូបពិត ថែមទាំងទទួលបាននូវការសរសើរ ពីបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ លោកក៏បានធ្វើការគូររូបតារាល្បីៗជាច្រើនដូចជា អ្នកនាងពេជ្រ សោភា កញ្ញាសុខ ពិសី ដួងលីនដា សុគន្ធ និសា លោកខេម និងតារាល្បីៗ ក៏ដូចជាអធិរាជសម្លេងមាសស៊ិន ស៊ីសាមុត និងរស់ សេរីសុទ្ធា ជាមួយនឹងការគូររូបយ៉ាងល្អ មើលត្រជាក់ភ្នែក ដូចរូបពិតៗយ៉ាងដូច្នោះ។

ទន្ទឹមនឹងស្នាដៃដ៏ល្អមួយនេះ ​បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានសរសើរដល់លោកគ្រប់គ្នា ដែលមានស្នាដៃល្អ គូររូបសុទ្ធតែស្អាតៗ ដូចពិតៗទាំងពណ៌ និងស្នាដៃគូរពិតជាផ្ចិតផ្ចង់ខ្លាំងគួរឲ្យសរសើរ។

Related posts

Leave a Comment