សូមប្រយ័ត្ន!! ការសិក្សារថ្មីបង្ហាញថា អាកាសធាតុក្តៅមិនអាចទប់ស្តាត់ការរាលដាលវីរុសCovid-19នោះទេ…

ចាប់តាំងពី​ជំងឺ​រាតត្បាត​កូវីដ​១៩ បាន​ផ្ទុះ​ឡើង​នៅក្នុង​ប្រទេស​ចិន​នៅ​ក្នុង​រដូវ​ត្រជាក់​កន្លង​ទៅ​នេះ មនុស្ស​មួយ​ចំនួនចេះ​តែ​មាន​ក្តី​សង្ឃឹម​ថា ការរាតត្បាត​នៃ​ជំងឺ​នេះនឹងបាត់​ទៅ​វិញ នៅ​ពេល​ដែល​រដូវ​ក្តៅ​បាន​មក​ដល់។ប៉ុន្តែផ្ទុយទៅវិញ សន្ទុះ​នៃ​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​នេះ នៅតែ​ខ្លាំង។ ក៏ប៉ុន្តែ​ខណៈ​ដែល​រដូវក្តៅ​នៅតំបន់​អឌ្ឍគោល​ខាងជើង​ខិត​ជិត​មក​ដល់ អ្នកជំនាញ​នានា កំពុង​ចាប់ផ្តើម​មើល​ឃើញ​ពី​ឥទ្ធិពល​ខ្លះពី​ការកើនឡើង​នៃ​សីតុណ្ហភាព និង​សំណើម ទៅ​លើ​វីរុស​កូរ៉ូណា។

ការសិក្សាស្ថិតិជាច្រើនដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះបានបង្ហាញពីការជាប់ទាក់ទងគ្នាបន្តិចបន្តួចប៉ុណ្ណោះរវាងអាកាសធាតុ និងវីរុសកូរ៉ូណា ហើយប្រសិនបើអាកាសធាតុក្តៅ ហើយសើមនោះកាន់តែធ្វើឲ្យវីរុសងាយនឹងរាតត្បាត ។

ប៉ុន្តែការរកឃើញនេះនៅតែមានលក្ខណៈជាបឋមនៅឡើយ ហើយភាគច្រើននៅតែមិនទាន់ដឹងអំពីទំនាក់ទំនងពិតប្រាកដរវាងអាកាសធាតុ និងជំងឺ COVID-19 ។

ការសិក្សានេះបានបង្ហាញថា បើគ្មានវិធានការគ្រប់គ្រងដែលមានប្រសិទ្ធភាពទេនោះការផ្ទុះឡើងខ្លាំងទំនងជាកើតមាននៅក្នុងអាកាសធាតុសើម ហើយអាកាសធាតុនៅរដូវក្តៅនឹងមិនអាចបឈ្ឈប់ការរីករាលដាលនៃរោគរាតត្បាតនេះឡើយ ។អ្នកស្រាវជ្រាវបាននិយាយថា បើគ្មានវិធានការទប់ស្កាត់ខ្លាំង ឬវ៉ាក់សាំងនោះទេវីរុសកូរ៉ូណាអាចបន្តឆ្លងដល់ចំនួនប្រជាជនពិភពលោកច្រើនជាងនេះទៅទៀត ៕

Related posts

Leave a Comment