សូមជ្រាប! លោក គឹម សន្តិភាព បញ្ជាក់ច្បាស់ៗ ក្នុងតំបន់ក្រហម មិនអនុញ្ញាតិឱ្យទៅផ្សារ ហើយគ្មានចែកប័ណ្ណអ្វីឡើយ

នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌ លោក គឹម សន្តិភាព បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា «ក្នុងតំបន់ក្រហម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនអនុញ្ញាតឱ្យទៅផ្សារទេ ហេតុនេះក៌៏មិនមានការចែកបណ្ណនេះដែរ ។ មានតែមូលហេតុសុខភាពបន្ទាន់ យកសំណាក និង ចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឱ្យចេញពីផ្ទះបាន សម្រាប់តំបន់ក្រហម» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងតំបន់ក្រហម គឺមិនអនុញ្ញាតឱ្យមានការទៅផ្សារទិញស្បៀងនោះទេ ហើយការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និង អាជ្ញាធរមូលដ្ឋាននីមួយៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរកំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម» ៕ប្រភពពី Popular Magazine

Related posts

Leave a Comment