អាណិតខ្លោចចិត្ត! ក្មេង១ខួបដើរវង្វេងចូលព្រៃបាត់៥ថ្ងៃ ពេលរកឃើញនៅមានជីវិត តែអ្វីជាប់តាមខ្លួន

បរទេស៖ ក្មេងជនជាតិចិនទើបចេះដើរតេះតះម្នាក់ អាយុជាង ១ខួប បានដើរវង្វេងចូលព្រៃបាត់អស់រយៈពេលច្រើនថ្ងៃនៅក្រោយផ្ទះ ក្នុងតំបន់ក្វាងស៊ី ហើយក៏ត្រូវបានគេរកឃើញក្នុងស្ថានភាពគួរឲ្យសង្វេគខ្លោចចិត្ត តែនៅមានជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីរងគ្រោះមានឈ្មោះ Xiaojiao អាយុទើប ១ខួប ៨ខែ ត្រូវបានឪពុកឈ្មោះ Chen Qingran រាយការណ៍ទៅអាជ្ញាធរបន្ទាប់ពីដើរស្វែងរកខ្លួនឯងមិនឃើញរយៈពេលមួយថ្ងៃដំបូង។ ទាំងអាជ្ញាធរ និងអ្នកភូមិប្រមាណជាង ៧០០នាក់ បានចេញប្រតិបត្តិការរុករកទាំងថ្ងៃទាំងយប់រយៈពេល ៥ថ្ងៃ។ពួកគេបានដាក់គោលដៅស្វែងរកពីផ្ទះក្មេងចម្ងាយ ២,៥គីឡូម៉ែត្រជុំវិញ រហូតទីបំផុតរកឃើញដោយសារអ្នកភូមិម្នាក់។ ក្នុងបេសកកម្មតាមរក ប៉ូលិសបានប្រើសុនខហិតក្លិន និងកូនយន្តហោះដ្រូនច្រើនគ្រឿង។ ការស្វែងរកធ្វើនៅតាមគ្រប់ច្រកល្ហក់ក្នុងភូមិដូចជា លើផ្ទះក្រោមផ្ទះ តាមពាងទឹក ស្រះទឹក ហើយមេឃធ្លាក់ភ្លៀងបានធ្វើឲ្យការរុករកកាន់តែពិបាកទ្វេឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិបត្តិការបន្តរហូតដល់ថ្ងៃចុងក្រោយ ក៏មានសញ្ញាគួរឲ្យកត់សម្គាល់មួយ គឺអ្នកភូមិបានឮសំឡេងក្មេងយំខ្សាវៗល្វើយៗចេញពីទួលមួយក្នុងព្រៃ ពេលដើរកាត់ទីនោះ។ ក្រោយមកប៉ូលិស រួមទាំងឪពុកក្មេងក៏ប្រញាប់ទៅមើលក៏ឃើញក្មេងស្រីដួលផ្កាប់មុខលើស្មៅដើរលែងរួចទៅហើយ តែទាញនាងមកមើល ដឹងថានាងនៅមានជីវិតនៅឡើយ។កុមារីរងគ្រោះត្រូវបានគេប្រទះឃើញដេកដួល នៅក្បែរគុម្ពោតព្រៃជិតប្រឡាយទឹកតូចមួយក្នុងសភាព ទន់ដៃទន់ជើងហេវហត់អស់កម្លាំងខ្លាំង។ Xiaojiao ជាកូនស្រីក្មេងជាងគេក្នុងគ្រួសារ ត្រូវគេផ្ដល់ដំណឹងមកថា មុនបាត់ខ្លួន នាងបានកំពុងលេងជាមួយបងប្រុសអាយុ ៦ឆ្នាំម្នាក់ និងបងស្រីអាយុ ៤ឆ្នាំម្នាក់ក្នុងផ្ទះពួកគេ ប៉ុន្តែក្រោយមកបានដើរវង្វេងចូលព្រៃតែម្នាក់ឯង គ្មាននរណាម្នាក់ដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលកុមារីត្រូវគេរកឃើញ នាងមានអាការៈខ្សោះជាតិទឹកធ្ងន់ធ្ងរ ស្លេកមុខ ស្លេកមាត់គួរឲ្យអាណិតមែនទែន ព្រោះក្នុងអំឡុងពេលបាត់ខ្លួន ៨៨ម៉ោងនេះនាងមិនបានញ៉ាំអាហារអ្វីទាំងអស់។ រឿងមួយទៀតដែលធ្វើឲ្យគេកាន់តែខ្លោចចិត្ត គឺលើរាងកាយ តាមដៃ ជើង មុខដែលមិនមានសំលៀកបំពាក់ការពារនោះ ត្រូវសត្វល្អិតខាំទិច រហូតមានស្នាមកន្ទួលក្រហម លើស្បែកគួរសង្វេគខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលរកឃើញ ក្រុមសង្គ្រោះបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ យ៉ាងប្រញាប់ប្រញាល់បំផុត។ គ្រូពេទ្យទទួលខុសត្រូវលើអាការៈរបស់ក្មេងតូចបានបញ្ជាក់ថា នេះជាអព្ភូតហេតុអស្ចារ្យមួយដែលនាង អាចនៅរស់បាន។ ហើយលោកបានសន្និដ្ឋានថា នាងតូចប្រហែលជាអាចរស់ដោយសារផឹកតំណក់ទឹកភ្លៀង ខណៈពេលនាងដេកដួលលើដី៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment