ឃើញហើយខ្លោចចិត្ត! ស្ត្រីមានផ្ទៃពោះម្នាក់ ជិតគ្រប់ខែទៅហើយ គ្មានលុយបង់ថ្លៃផ្ទះជួលឲ្យ ត្រូវម្ចាស់ផ្ទះជួល ស្នើសុំឲ្យរើចេញ ឃើញហើយអាណិតពេក ស្រាប់តែលោកជំទាវ កែ សួនសុភី សម្រេចធ្វើរឿងមួយនេះជូន….

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ ប្រហែលជាម៉ោង ៥ ល្ងាច មហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនគួរឲ្យជឿថា ស្ត្រីម្នាក់មានផ្ទៃពោះ ជិតគ្រប់ខែទៅហើយ គ្មានលុយបង់ថ្លៃផ្ទះជួលឲ្យគេ ត្រូវម្ចាស់ផ្ទះ ស្នើសុំឲ្យរើចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា៖ “Aing Serey Piseth” បានធ្វើការបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ទឹកចិត្តមេស្រី លោកជំទាវ កែ សួនសុភី ស សុខា ស្ត្រីពោះធំជិតគ្រប់ខែឈ្មោះ យឹម សុផា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលពុំមានលទ្ធភាពបង់ថ្លៃផ្ទះជួលត្រូវបានម្ចាស់ស្នើសុំអោយរើចេញនៅរសៀលនេះត្រូវបានខ្ញុំចុះទៅសម្របសម្រួល និងបានរកកន្លែងផ្ទះជួលថ្មីបានហើយព្រមទាំងបានទទួលអំណោយពីលោកជំទាវ កែ សួនសុភី ស សុខា រួមមាន៖ អង្ករ៤បេ មី១កេះ ត្រីខ៣យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អំបិល ស្កសរ ប៊ីចេង សៀង ឆៃប៉ូវ ទឹកសុទ្ធ និងថវិកា២០ម៉ឺនរៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

***បន្ថែមពីលើនេះទៅទៀតលោកជំទាវ កែ សួនសុភី ស សុខាថែមទាំងឧបត្ថម្ភការសម្រាលកូនជូនបងស្រីរូបនេះថែមទៀតផង ដើម្បីជាតិ ប្រជាជន និងយុវជន”។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment