ព្រះចៅអធិការថៃមួយអង្គ ចង់ចូលនិព្វានសម្រេចចិត្តដោយប្រើឧបករណ៍កែច្នៃមួយសម្រាប…(មានវីដេអូ)

ព្រះសង្ឃមួយអង្គហាក់ដូចជាកំពុងស្វែងរកព្រះនិព្វាន បានកា. ត់ព្រះកេស (ក្បាល) ខ្លួនឯងដោយប្រើកាំបិត ប្រ. ហារ. ជីវិតដូចក្នុងរឿងដែលធ្វើដោយដៃ នៅខេត្តភាគឥសាន្ត ទីក្រុង Nong Bua ប្រទេសថៃ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងរហូតដល់នាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណថាតើព្រះសង្ឃអង្គណា គួរតែត្រូវចោទប្រកាន់ក្នុងការជួយដល់ព្រះចៅអធិការ ឲ្យសម្រេចការត្រាស់ដឹងដោយមិនសមហេតុផលបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះសង្ឃព្រះនាម Dhammakorn Wangphrecha ត្រូវបានគេរាយការណ៍ថា បានចំណាយពេល ៥ ឆ្នាំ ក្នុងការធ្វើផែនការអត្ត. ឃាត ហើយជឿជាក់ថា វាអាចជួយឱ្យព្រះអង្គឈានដល់និព្វានដូចព្រះពុទ្ធ។ អ្នកគោរពព្រះសង្ឃអង្គនេះ បាននិយាយថា គាត់បានសម្រេចចិត្តសំ. លាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ ក្នុងថ្ងៃកំណើតគម្រប់ ៦៨ វស្សា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧបករណ៍សម្រាប់កា. ត់ព្រះកេស ត្រូវបានធ្វើឡើងពីកាំបិតប្រវែងមួយម៉ែត្រ និងស៊ីម៉ងត៍ចំនួន ២បាវ ចងព្យួរដោយដាក់នៅជិតរូបសំណាកអាទិទេព។ ពុទ្ធបរិស័ទនិយាយថា ព្រះសង្ឃកាត់ខ្សែដោយខ្លួនឯង។ ប៉ូលីសបាននិយាយថា ភស្តុតាងលើករណីធ្វើអ. ត្តឃា. តនេះ អ្នកគោរពតាមព្រះសង្ឃ ដែលបានផ្លាស់ប្តូរទីតាំងស. ពរបស់ព្រោះសង្ឃ Dhammakorn អាចប្រឈមនឹងការចោទប្រកាន់ពីបទលាក់បាំងសា. ក. ស. ព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ ឧបករណ៍ដូចទៅនឹងកាំបិ. តប្រ. ហារ. ជីវិត ក៏ត្រូវបានគេរើរុះ ដោះជាបំណែកៗផងដែរ នៅពេលប៉ូលីសបានមកដល់ ហើយអ្នកដែលចូលរួម អាចប្រឈមនឹងរងការចោទប្រកាន់ផ្សេងទៀត ពីបទបំផ្លាញភស្តុតាង ប្រសិនបើប៉ូលីសរកឃើញថា អ្នកគោរពតាមនោះជួយព្រះសង្ឃ សាងសង់ឧបករណ៍សម្រាប់ប្រ. ហារ. ជីវិត ពួកគេអាចត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃា. ត. ក. ម្ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលីសបានរកឃើញសា. ក. ស. ពព្រះសង្ឃនៅក្នុងមឈូសឈើមួយ នៅឯវត្ត Phuhingong។ ហើយមានមនុស្សប្រហែល ៣០០ នាក់បានចូលរួមក្នុងពិធីបុណ្យស. ពព្រះសង្ឃ តែប៉ុន្មានម៉ោងបន្ទាប់ពីលោកបានសុគត។ នាយករដ្ឋមន្រ្តី លោកប្រាយុទ្ធ ចាន់អូឆា បានថ្លែងបន្ទាប់ពីទទួលអនិច្ចធម្មរបស់ព្រះសង្ឃ ដោយព្រមានថា ប្រជាជនថៃ មិនត្រូវមានជំនឿឆ្វេងនិយមពេកនោះទេ។ «ខ្ញុំសូមឲ្យអ្នកកុំជឿលើអ្វីមួយដែលមិនសំខាន់ខ្លាំងពេក ដូចជាព្រះពុទ្ធបានបង្រៀនថា មនុស្សគ្រប់គ្នា ត្រូវតែមានហេតុផលដើម្បីជឿ ឬគោរពអ្វីមួយ តែមិនមែនឲ្យធ្វើតាមលោកនោះទេ»៕
ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment