ទោះជាវៀតណាមបិទការនាំចូល បន្លែ ត្រី សាច់មកកម្ពុជា ក៏យើងមានលទ្ធភាពផ្គត់ផ្គងខ្លួនឯងបានដែរ…

រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា ក្នុងដំណាក់កាលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នេះកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់បន្លែ ត្រី សាច់ ពី ៧៥% ទៅ១០០% ដោយខ្លួនឯងបាន ។ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ការបិទជាឯកតោភាគីពីភាគីវៀតណាម មិនឲ្យបន្លែរបស់ខ្លួនចូលមកកម្ពុជានៅក្នុងអំឡុងពេលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់កសិករកម្ពុជាទៅវិញទេ គឺយើងឈានទៅដល់ការផ្គត់ផ្គង់ដោយខ្លួនឯង ព្រោះកន្លងមកយើងពិបាកប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាង ដោយគេលក់ក្នុងតម្លៃថោកជាងបន្លែក្នុងស្រុកយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំឡេង៖”ផលិតផលរបស់យើងអាចផ្គត់ផ្គង់បានប្រចាំឆ្នាំប្រមាណ៧០% ហើយក្នុង រដូវរំហើយអាចផ្គត់ផ្គង់បាន ៨០ភាគរយ តែនៅរដូវក្តៅនេះអាចថយមកវិញ។ តែទោះជាយ៉ាងណាមិនខ្វះទេ។ កន្លងមកយើងមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ដោយសាតែគេនាំចូលផលិតផលមួយចំនួនមានតម្លៃថោកជាងយើង។មួយទៀតកន្លងមកគេគ្រប់គ្រងទីផ្សារហេដ្ឋារចនាសម្ព័ន្ធលក់នៅកម្ពុជាបានស្ទើរទាំងស្រុង។ ដូច្នេះយើងពិបាកប្រជ្រៀតក្នុងការបែងចែកទីផ្សារនេះ។ ប៉ុន្តែឥឡូវនេះជាឱកាសល្អសម្រាប់កម្ពុជាហើយកសិករមានលទ្ធភាពក្នុងការផលិតដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់បន្លែនៅប្រទេសកម្ពុជាយើង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីកាត់ ផ្តាច់ការឆ្លងជំងឺកូវីដ-១៩នេះ គឺជាឧបសគ្គនៃការដឹកជញ្ជូន បន្លែ ត្រី សាច់ ចូលក្នុងរាជធានីភ្នំពេញ ដែលបណ្ដាលឲ្យបន្លែត្រីសាច់មានការឡើងថ្លៃ។ជាមួយគ្នានេះ ឯកឧត្តមបានស្នើឲ្យក្រសួងពាណិជ្ជកម្ម និងសាលារាជធានីភ្នំពេញកំណត់ឲ្យបានច្បាស់អំពីកន្លែង ឬទីតាំង ដើម្បីងាយស្រួលដឹកបន្លែ ត្រីសាច់ធ្វើការផ្គត់ផ្គង់ និងបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកតាមដានផ្នែកសេដ្ឋកិច្ច និងក្រុមកសិករកម្ពុជាបានឯកភាពចំពោះការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខាងលើនេះ។ ក្រុមអ្នកតាមដានផ្នែកនេះបានជឿជាក់ថា កម្ពុជាអាចធ្វើបានសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកទាំងបន្លែ និងត្រីសាច់ព្រោះកម្ពុជាមានតំបន់សក្តានុពលច្រើនណាស់អាចដាំបន្លែបានទាំងខែប្រាំងនិងវស្សា។ កត្តានេះរឹតតែជំរុញលើកទឹកចិត្តដល់កសិករនិងអង្គការដៃគូនានាដែលវិនិយោគលើវិស័យកសិកម្មឲ្យខិតខំបង្កើនបរិមាណដាំដុះឲ្យកាន់តែច្រើនព្រោះមានទីផ្សារច្រើនលក់នៅទូទាំងប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ក្នុង១ឆ្នាំកម្ពុជាមានតម្រូវការបន្លែប្រមាណជា១លានតោន ក្នុងនោះកម្ពុជាខ្លួនឯងអាចផលិតបានដោយខ្លួនឯងពីចន្លោះ ៧៥ ដល់៨០ម៉ឺនតោនពោលគឺនាំចូលតែប្រភេទបន្លែនៅតំបន់ត្រជាក់ ដែលពិបាកដាំនៅកម្ពុជាប៉ុណ្ណោះ៕ ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment