អ្នកជំងឺកូវីដ ១៩ នៅឥណ្ឌា ២២ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបែជាជួបរឿងអកុសលទៅវិញដោយសាតែ…(មានវីដេអូ)

យ៉ាងហោចណាស់ អ្នកជំងឺកូវីដចំនួន ២២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសឥណ្ឌា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ដោយសារខ្វះអុកស៊ីសែន ក្រោយលេចធ្លាយធុងអុកស៊ីសែនទំហំធំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា India Times។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពខាងលើបានឲ្យដឹងថា ហេតុការណ៍នេះកើតមានឡើងដោយសារធុងអុកស៊ីសែនធំ ប្រចាំមន្ទីរពេទ្យ Zakir Hussain ទីក្រុង Nashik រដ្ឋ Maharashtra បានលេចធ្លាយមិនទាន់ដឹងមូលហេតុ និងបណ្ដាលឲ្យមានផ្សែងក្រាស់ឃ្មឹកដូចពពកនៅបរិវេណកន្លែងកើតហេត។ អ្នកស្លាប់ទាំង ២២នាក់នេះ មានបុរស ១១នាក់ និងស្ត្រី ១១នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានឲ្យដឹងទៀតថា មន្ទីរពេទ្យនេះបានទទួលអ្នកជំងឺចំនួន ១៥០នាក់ឲ្យចូលសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកជំងឺ ២៣នាក់ កំពុងប្រើប្រាស់អុកស៊ីសែនជំនួយផ្លូវដង្ហើម។ ក្រោយពេលសោកនាដកម្ម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កើតឡើងនាវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ក្រុមគ្រូពេទ្យបានទាក់ទងនៅកាន់ស្នងការក្រុង ដើម្បីស្វែងរកជំនួយបច្ចេកទេស ដើម្បីទប់ស្កាត់ការលេចធ្លាយនេះ តែជួយមិនទាន់សភាពការណ៍។ ពេលនេះក្រុមអ្នកជំនាញកំពុងស៊ើបអង្កេតលម្អិត រកមូលហេតុបន្ថែមទៀត៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment