បុរស់ម្នាក់ពិតជាមានចិត្តសប្បុរសធម៌មែន! ចុះដើរចែកលុយលោកតាធាក់ស៊ីក្លូក្នុងមួយអ្នករហូតដល់…

មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Iv Samnang បានបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនងសង្គម បង្ហាញពីសកម្មភាពចែកលុយជូនលោកតាចាស់ៗធាក់ស៊ីក្លូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនួន ១០៦ នាក់ ដែលកំពុងតែជួបវិបត្តសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពបិទខ្ទប់ចំពោះការធ្វើដំណើររបស់ប្រជាជនទាំងអស់នៅទូទាំងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរយៈគណនីហ្វេសប៊ុកខាងលើនេះ បានលើកឡើងថា «១៥០ ដុល្លារ ក្នុងស្ថានបិទខ្ទប់សម្រាប់លោកតាស៊ីក្លូ ១០៦ នាក់ យើងខ្ញុំពិតជារំភើបរកអ្វីប្រៀបពុំបាន ដោយសារទឹកចិត្តអាណិតស្រឡាញ់ក្រុមលោកតាស៊ីក្លូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានបងប្អូនដែលជាសប្បុរសជនបានចូលរួមជួយក្រុមលោកតាស៊ីក្លូ ថវិកាទាំងអស់នេះ សុទ្ធតែជាថវិការបស់បងប្អូនសប្បុរសជនដែលបានផ្តល់ជូនក្រុមលោកតាស៊ីក្លូ ។ ចំណែកឯយើងខ្ញុំមិនបានជួយអ្វីដល់លោកតាឡើយ ក្រៅពីជួយផ្តល់ថវិកាជូនក្រុមលោកតាស៊ីក្លូជំនួសបងប្អូនសប្បុរសជន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា របស់សប្បុរសជនតាមរយៈគណនីហ្វេសប៊ុកខាងលើនេះរួចមក មហាជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការស៊ែចែករំលែកជាបន្តបន្ទាប់ពីមួយទៅមួយ ពោលពាក្យកោតសរសើរនូវទឹកចិត្តដ៏សប្បុរសគ្រប់ៗគ្នា ៕ប្រភពពី Popular Magazine

Related posts

Leave a Comment