ដឹងថាខ្លួនបន្តទៅមុខមិនបានទៀត សុំគ្រូពេទ្យចេញ ដើម្បីមើលមុខនិងកាន់ដៃប្រពន្ធ ជាលើកចុងក្រោយ

បរទេស៖ រូបភាពរបស់គូស្នេហ៍វ័យចំណាស់មួយគូ កាន់ដៃគ្នានៅលើគ្រែមន្ទីរពេទ្យ បានធ្វើឱ្យមនុស្សជាច្រើននាក់នៅលើបណ្ដាញអ៊ីនធឺណិត រំជួលចិត្តជាខ្លាំង។ យោងតាមបណ្ដាញផ្សព្វផ្សាយចិន បានឲ្យដឹងថា លោកតាដែលជាប្តីមានអាយុ ៩២ ឆ្នាំបាននិយាយថា បំណងប្រាថ្នាចុងក្រោយរបស់គាត់ចង់ជួបប្រពន្ធគាត់អាយុ ៩៥ ឆ្នាំ ដោយត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំសេចក្តីស្លាប់។លោកតាមានឈ្មោះថា Feng មកពីទីក្រុង Ningbo ប្រទេសចិន ត្រូវបានគេរាយការណ៍ថា គាត់បានលាចាកលោកនៅឯផ្ទះ បន្ទាប់ពីបានជួបមុខប្រពន្ធបានរយៈពេលត្រឹមតែ ២ម៉ោង។ យោងតាមសារព័ត៌មាន People’s Daily បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានរៀបការអស់រយៈពេល ៦៦ ឆ្នាំមកហើយ លោកទាំងពីរបានទទួលការព្យាបាលជំងឺនៅឯមន្ទីរពេទ្យ Yingzhou ក្នុងទីក្រុង Ningbo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពនេះ ត្រូវបានគេថតនៅថ្ងៃដែលលោកតា Feng បានទទួលមរណភាពតែម្ដង ហើយត្រូវបានគេចែកចាយជាច្រើននៅលើបណ្តាញសង្គមចិននានា បន្ទាប់ពីមានការបែកធ្លាយរូបភាពទាំងនោះ។ លោកតា Feng មានជំងឺបេះដូងធ្ងន់ធ្ងរ ហើយបានស្នាក់នៅក្នុងបន្ទប់ថែទាំជាន់ទី៣ ខណៈដែលប្រពន្ធគាត់បានបាក់ឆ្អឹង និងព្យាបាលនៅជាន់ទី១៤ ក្នុងមន្ទីរពេទ្យតែមួយ។ប្តីប្រពន្ធលោកតា លោកយាយ មិនបានជួបគ្នាអស់រយៈពេលជាងមួយខែហើយ។ ស្ថានភាពរបស់លោកតា Feng គឺមានលក្ខណៈធ្ងន់ធ្ងរ ហើយទទួលព្យាបាលរយៈពេលជាងមួយសប្តាហ៍។ ក្រៅពីជំងឺបេះដូង គាត់មានជំងឺចាស់ជរាមួយចំនួនទៀត។ លោកតាប្រាថ្នាចង់ស្លាប់នៅផ្ទះដោយសេចក្តីស្ងប់សុខ ដូច្នេះគាត់ និងក្រុមគ្រួសារបានស្នើសុំឱ្យមន្ទីរពេទ្យ បញ្ឈប់ការព្យាបាល និងអនុញ្ញាតឲ្យគាត់ចាកចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនចៅរបស់លោកតា Feng បានរៀបចំឯកសារឲ្យគាត់ចាកចេញពីមន្ទីរពេទ្យតាមអ្វីលោកតាចង់បាន។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កូនស្រីរបស់លោកតា Feng បានស្នើគាត់ថា៖ «ពុក ឲ្យគ្រូពេទ្យបន្តព្យាបាលទៀតទៅ! លោកតា Feng បានគ្រវីក្បាល ហើយឆ្លើយថា៖ «ពុកមិនបានឃើញម៉ែកូនជាយូរមកហើយ។ ពុកនឹកគាត់ណាស់»។កូនចៅរបស់លោកតា Feng បានរៀបចំឯកសារឲ្យគាត់ចាកចេញពីមន្ទីរពេទ្យតាមអ្វីលោកតាចង់បាន។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កូនស្រីរបស់លោកតា Feng បានស្នើគាត់ថា៖ «ពុក ឲ្យគ្រូពេទ្យបន្តព្យាបាលទៀតទៅ! លោកតា Feng បានគ្រវីក្បាល ហើយឆ្លើយថា៖ «ពុកមិនបានឃើញម៉ែកូនជាយូរមកហើយ។ ពុកនឹកគាត់ណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រួសាររបស់លោកតា Feng បានប្រាប់ពីបំណងប្រាថ្នាចុងក្រោយរបស់គាត់ទៅកាន់ក្រុមគ្រូពេទ្យ គឺគាត់ចង់ជួបប្រពន្ធសម្លាញ់ និងកាន់ដៃគាត់ជាលើកចុងក្រោយ។ គ្រូពេទ្យក៏បានអនុញ្ញាតឱ្យពួកគាត់បានជួបគ្នាតាមបំណង។ សារព័ត៌មានបានរាយការណ៍ទៀតថា ការជួបជុំដែលជាបំណងប្រាថ្នាចុងក្រោយ អាចឲ្យពួកគាត់អាចកាន់ដៃគ្នា បានធ្វើឡើងនៅក្នុងមន្ទីរពេទ្យជាន់ទី៣ នាព្រឹកនោះ។លោកយាយបាននិយាយទៅកាន់ប្តីគាត់ថា៖ «ខ្ញុំនឹងថែខ្លួនឯង បន្ទាប់ពីខ្ញុំបានជាសះស្បើយ ខ្ញុំនឹងទៅផ្ទះដើម្បីរកតាឯងតាមក្រោយ »។ គ្រូពេទ្យម្នាក់ឈ្មោះ Wang Yanfang មានក្ដីរំជួលចិត្តជាខ្លាំងនៅកន្លែងកើតហេតុ ដូច្នេះគាត់ក៏បានយកទូរស័ព្ទហើយផ្តិតយករូបភាពទាំងនោះតែម្តង។ អ្នកគ្រូពេទ្យបាននិយាយថា អ្នកស្រីមានអារម្មណ៍ក្ដុកក្ដួល ដែលមន្ទីរពេទ្យអាចរៀបចំការជួបជុំឲ្យពួកគាត់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគ្រូពេទ្យមានអារម្មណ៍រំជួលចិត្ត ចំពោះស្នេហាដែលបានលះបង់របស់គូស្នេហ៍វ័យចំណាស់មួយគូនេះ។ គាត់បានបន្ថែមថា៖ «ខ្ញុំមិនដឹងថា តើខ្ញុំនឹងអាចជួបគ្នាបែបនេះ នៅចុងបញ្ចប់នៃជីវិតរបស់ខ្ញុំដែរឬអត់ទេ»។ អ្នកប្រើប្រាស់អ៊ីនធឺណិតរាប់រយរាប់ពាន់នាក់ បានកោតសរសើរចំពោះការលះបង់ របស់គូស្នេហ៍ពួកគាត់ចំពោះគ្នា។លោកតា Feng ត្រូវបានមន្ទីរពេទ្យអនុញ្ញាតឲ្យចេញនៅម៉ោង ១១ ព្រឹក បន្ទាប់ពីបានជួបជាមួយប្រពន្ធគាត់រួច។ គាត់បានទទួលមរណភាពនៅម៉ោង ១ រសៀលនៅផ្ទះ។ លោកទាំងពីរនាក់ បានធ្វើឲ្យគ្រប់គ្នាមានក្តីអាណិតជាខ្លាំង តែក៏ត្រេកអរផងដែរ ព្រោះបានឃើញគាត់សម្រេចបំណងប្រាថ្នាចុងក្រោយដ៏មានន័យ៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment