ពេលនេះកូនកំលោះចេញមុខមកបកស្រាយហើយ! រៀបការរួចអត់លុយអោយថ្លៃចុងភៅ ខាងប្រុសដាក់ចំៗទៅម្ដាយក្មេកថា…

រឿងរ៉ាវភ្ញាក់ផ្អើលមួយបានកើតឡើងទៅលើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រួសារមួយដែលទើបនឹងរៀបការហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីការរៀបអាពាហ៏ពិពាហ៏រួចមិនមានលុយអោយថ្លៃចុងភៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ នេះបើតាមការឱ្យដឹងពីចុងភៅ Kim Ly ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាអ្នកទទួលធ្វើម្ហូបការឱ្យប្ដីប្រពន្ធខាងលើបញ្ជាក់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃការអ្នកទាំងពីរ គឺមានភ្ញៀវកិត្តិយសទៅចូលរួមពេញ​​​​​​​​​​​​​​​​​​​​​​​​​​ មិនសល់តុឡើយ រាប់ទាំងថ្ងៃចូលរោង​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃកាត់សក់ និងពេលល្ងាច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សរុបទាំងអស់ចំនួន ៤ ១៥០ ដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អ្នកទាំងពីរបានរៀបការតាំងពីថ្ងៃទី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២២ មីនា ២០២០ រហូតមកដល់ពេលនេះនៅតែមិនទាន់ទូទាត់ឱ្យទៀត ​​​​​​​​​​​​​​​​​​​​​​​​​ខាងចុងភៅធ្លាប់ដាក់ពាក្យបណ្ដឹងធ្វើកិច្ចសន្យាម្ដងហើយ ​​​​​​​​​​​​​​​​​​​​​​​តែនៅមិនព្រមសងដដែល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយអ្នកទាំងពីរប្រាប់ថាមិនទាន់មានលុយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ចំពោះរឿងនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខាងកូនកម្លោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Pu Lin បានចេញមុខរៀបរាប់ថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ពិធីមង្គលការនឹងជារបស់ខ្ញុំមែនហើយ មុនមានពិធីនេះកើតឡើងម្ដាយឪពុកទាំងសងខាងបាននិយាយគ្នារឿងលុយកាក់អស់ហើយដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំមិនមែនជាអ្នកមានហ៊ឺហារអីទេ ខ្ញុំមានលុយបន្តិចប្តួចក៏ប្រគល់ឱ្យខាងស្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយម្ដាយក្មេកខ្ញ្ញុំបាននិយាយហើយមុនរៀបចំពិធីការនេះឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខាត

ឬចំណេញគាត់ជាអ្នកទទួលខុសត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចៃដន្យកម្មវិធីវាខាតមែនហើយលុយចំណងដៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងលុយកួចដៃខ្ញុំមិនបានយកសូម្បីមួយរយខ្មែរ ពេលមានរឿងគាត់ដោះស្រាយតែពីរនាក់ដល់ពេលមានរឿងខាងចុងភៅមិនដែលទាក់ទងមកខ្ញុំទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដល់ពេលមានរឿងដោះស្រាយមិនចេញទម្លាក់មកលើខ្ញុំទាំងស្រុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង្ហោះរូបខ្ញុំឱ្យគេជេរពេញហ្នឹងវាដុជជាធ្ងន់ធ្ងរពេកហើយសម្រាប់ខ្ញុំ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Related posts

Leave a Comment