បើយោងតាមកេហទំព័រ Worldometers.info បានអោយដឹងថា ប្រទេសកម្ពុជា គឺស្ថិតនៅក្នុងចំណោមបណ្តាប្រទេសចំនួន១៦ប្រទេសលើពិភពលោក ដែលបានព្យាបាលអ្នកកើតជំងឺCOVID-19 បានជាសះស្បើយទាំងអស់គ្នា ហើយពុំមានអ្នកជំងឺណាម្នាក់បានស្លាប់ ដោយសារករណីមេរោគCOVID-19។
នៅក្នុងកេហទំព័រដដែលនេះ បានបង្ហាញតួលេខថា មកដល់ថ្ងៃទី១៨ ខែឧសភានេះ គឺមានប្រទេសចំនួន២១៥ មានផ្ទុះករណីឆ្លងមេរោគCOVID-19 និងមានអ្នកឆ្លងកើនឡើងដល់៤លាន ៨សែន ៦ពាន់២៩២នាក់ បង្កការស្លាប់ចំនួន ៣១ម៉ឺន៦៧៥៤នាក់ និងមានអ្នកព្យាបាលជាសះស្បើយមានចំនួន ១លាន៨សែន៦ម៉ឺន៣២៧នាក់។
តាមរយៈតារាងតួលេខនេះ បានបញ្ជាក់ថា នៅក្នុងចំណោមបណ្តាប្រទេសដែលផ្ទុះករណីមេរោគCOVID-19 ទាំងអស់នៅលើពិភពលោក គឺមានប្រទេសចំនួន២០ បានព្យាបាលអ្នកជំងឺជាសះស្បើយអស់ និងមិនមានប្រជាពលរដ្ឋណាម្នាក់កើតជំងឺCOVID-19 នៅលើទឹកដីរបស់ខ្លួន និងមានប្រទេសចំនួន១៦ បានព្យាបាលអ្នកជំងឺជាសះស្បើយទាំងអស់គ្នា ហើយមិនបណ្តាលអោយអ្នកជំងឺណា ម្នាក់ ស្លា ប់ដោយសារមេរោគCOVID-19 ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។
នៅក្នុងកេហទំព័រ ដដែលនេះផងដែរ ក៏បានបង្ហាញផងដែរថា មកដល់ថ្ងៃនេះ គឺមានបណ្តាប្រទេសប្រមាណ ៣៥ប្រទេសមានផ្ទុះករណីមេរោគCOVID-19 តែមិនប ង្កអោយមានពលរដ្ឋណាម្នាក់ស្លា ប់នៅក្នុងទឹកដីរបស់ខ្លួន ក្នុងនោះ នៅក្នុងតំបន់អាស៊ាន គឺមាន៣ប្រទេស រួមមាន៖ប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ ដោយឡែកប្រទេសប្រ៊ុយណេ ស្លាប់ម្នាក់៕