ខ្លាំងអីជាងចិត្តស្មោះ! ឃើញកម្ពស់ត្រឹមចង្កេះ ពុកម៉ែកូនកំលោះរារាំងមិនឲ្យទាក់ទង តែបុរសចិត្តស្មោះជម្នះរហូតបានរៀបការ

បរទេស៖ ក្ដីស្រលាញ់ គឺជារឿងដ៏ស្រស់ស្អាតមិនប្រកាន់ភេទ អាយុ វណ្ណៈ ពូជសាសន៏នោះឡើយ មិនថាអ្នកណាៗក៏អាចមានក្ដីស្រលាញ់បានដែរ ហើយក៏មានសិទ្ធិទទួលបានក្ដីស្រលាញ់ដូចនារីម្នាក់នេះដែរ ឲ្យតែចេះមានភាពច្បាស់លាស មានទំនួលខុសត្រូវ។
អ្នកសារព័ត៌មានក្រៅប្រទេសបានរាយការណ៍ថា មានបុរសជនជាតិហ្វីលីពីន ម្នាក់ឈ្មោះ Felomino Lumanao បានធ្លាក់ក្នុងអន្លង់ស្នេហ៍រហូតដកចិត្តមិនរួចលើនារីម្នាក់ជាមនុស្សក្រិន ដែលកំពស់ត្រឹមតែ ៩៦សង់ទីម៉ែត្រ និងវ័យចំណាស់ទៀត នាងមានឈ្មោះថា Dallaine Mae Tacan មានអាយុ ៣១ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលអ្នកទាំងពីរបានព្រមព្រៀងរាប់អានគ្នា ហើយសិក្សាពីគ្នាទៅវិញទៅមក អ្នកទាំងពីរពិតជាមានភាពចុះសម្រុងនឹងគ្នាយ៉ាងខ្លាំងទាំងអារម្មណ៍ ចំនងចំណូលចិត្ត និងមនោសញ្ចេតនា ទើបធ្វើឲ្យអ្នកទាំងពីរព្រមបន្ដក្ដីស្រលាញ់មួយនេះរហូតដល់កាន់ដៃគ្នាចូលរោងមង្គលការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែដោយសារកូនក្រមុំមិនសូវខ្ពស់ កម្ពស់មិនដល់មួយម៉ែត្រផង ទើបធ្វើឲ្យឪពុកម្ដាយខាងប្រុសពីដំបូងមិនយល់ព្រមឲ្យអ្នកទាំងពីររៀបការជាមួយគ្នានោះឡើយ។ តែនៅទីបំផុត បុរសម្នាក់នេះបានប្រើក្ដីស្រលាញ់ដែលគាត់មានដើម្បីពិសោធឲ្យគ្រប់គ្នាបានឃើញថា អ្នកទាំងពីរពិតជាស្រលាញ់គ្នាដោយចិត្តស្មោះពិតៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់តែងព្យាយាមនិយាយបញ្ចុះបញ្ចូលក្រុមគ្រួសារ អ្នកផ្ទះស្ទើររាល់ថ្ងៃដោយលើកហេតុផលសេចក្ដីស្រលាញ់ និងសុភមង្គលជាធំ រហូតដល់ឪពុកម្ដាយរបស់គាត់យល់ព្រមឲ្យគាត់រៀបការជាមួយនាង។ មួយឆ្នាំកន្លះក្រោយមក អ្នកទាំងពីរក៏បានចូលរោងការ ក្លាយទៅជាគូស្វាមីភរិយាដែលត្រឹមត្រូវតាមផ្លូវច្បាប់ ហើយពេលដែលរឿងរ៉ាវក្ដីស្រលាញ់របស់អ្នកទាំងពីរ បានបើកបង្ហាញចេញទៅពិតជាធ្វើឲ្យគ្រប់គ្នារំភើបចិត្តជំនួស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយអ្នកទាំងពីរក៏បានរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ ពេលនេះអ្នកទាំងពីរក៏មានកូន ២ហើយ តែក្ដីស្រលាញ់អ្នកទាំងពីរ គឺមិនប្រែប្រួលនោះឡើយ ឯឪពុកម្ដាយខាងប្រុសក៏មិនប្រកាន់អូសដំណើរអ្វីទៀតឡើយ មានតែពាក្យជូនពរដល់កូនៗទាំងពីរ រួមរស់ជាមួយគ្នារហូតដល់ចាស់សក់ស្កូវ៕ប្រភពពីភូមរ៉ារាត្រី

Related posts

Leave a Comment