រុស្ស៊ីហាមមន្ត្រីជាន់ខ្ពស់លោក ចូ បៃដិន ជាន់ទឹកដីខ្លួន បន្ថែមពីលើការបណ្តេញមន្ត្រីទូតអាមេរិក ១០រូបចេញពីប្រទេស

(ម៉ូស្គូ)៖ កម្តៅការទូតរវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី បានឈានដល់កម្រិតខ្ពស់វិញហើយ គិតចាប់តាំងពីអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ ត្រូវបានបញ្ចប់ ខណៈរុស្ស៊ីទើបតែប្រកាសហាមឃាត់ មន្ត្រីកំពូលៗអាមេរិកមួយចំនួន ស្ថិតក្នុងរដ្ឋាភិបាលលោក ចូ បៃដិន មិនឲ្យជាន់ដីរបស់ខ្លួនឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាសហាមមន្ត្រីជាន់ខ្ពស់លោក ចូ បៃដិន មិនឲ្យចូលមកក្នុងទឹកដីរុស្ស៊ីនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីដដែលបានសម្រេច បណ្តេញមន្ត្រីទូតអាមេរិក ១០រូប។ ការបណ្តេញមន្ត្រីទូតអាមេរិក គឺជាឆ្លើយតបទៅនឹងទណ្ឌកម្មក្តៅៗ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយទីក្រុងវ៉ាស៊ីនតោនបានសម្រេចដាក់ទណ្ឌកម្ម លើអង្គភាពជាច្រើននៅរុស្ស៊ី និងបណ្តាញមន្ត្រីទូតរុស្ស៊ី ១០រូប ចេញពីទឹកដីអាមេរិក ខណៈទណ្ឌកម្មលើវិស័យធនាគារ ក៏ត្រូវបានសហរដ្ឋអាមេរិកប្រកាស អូសបន្លាយពេលអនុវត្តបន្ថែមទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីៗទៅលើរុស្ស៊ី ដោយយោងទៅលើការចោទប្រកាន់របស់ខ្លួនថា រុស្ស៊ីបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត និងលូកលាន់កិច្ចការបោះឆ្នោត នៅសហរដ្ឋអាមេរិក ហើយសកម្មភាពយោធារុស្សីនៅតាមព្រំដែនអ៊ុយក្រែន ក៏ជាការជំរុញឲ្យអាមេរិកដាក់ទណ្ឌកម្មនេះ កាន់តែឆាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ សម្រាប់បញ្ជីឈ្មោះមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន ដែលត្រូវបានរុស្ស៊ីសម្រេចហាមមិនឲ្យជាន់ទឹកដីរបស់ខ្លួននោះ គឺត្រូវបានទីក្រុងម៉ូស្គូ សម្រេរក្សាទុកជាសម្ងាត់។ ក្រៅពីការបណ្តេញមន្ត្រីទូតអាមេរិក ១០រូប មន្ត្រីទូតប៉ូឡូញចំនួន ០៥រូបត្រូវបានរុស្ស៊ីសម្រេចបណ្តេញចេញផងដែរ ជាការឆ្លើយតបទៅនឹងប៉ូឡូញ ដែលបានធ្វើបែបនេះដាក់រុស្ស៊ីដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់់ថា នៅមុនការចេញចំណាត់ការក្តៅតបតខាងលើនេះ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) ធ្លាប់បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះរួចទៅហើយថា ការឆ្លើយនឹងទណ្ឌកម្មរបស់អាមេរិកវិញ គឺជារឿងដែលមិនអាចជៀសផុត ហើយទីក្រុងវ៉ាស៊ីនតោននឹងត្រូវបង់តម្លៃ ដ៏ស័ក្តិសមចំពោះអ្វីដែលខ្លួនធ្វើលើរុស្ស៊ី៕ប្រភពពី Fresh News

Related posts

Leave a Comment