ដើមឈើនៅកណ្តាលផ្លូវ មហាជនចាប់អារម្មណ៍ខ្លាំងនោះ មានឈ្មោះផ្លូវការហើយ គឺ « ដើមឈើចាំស្នេហ៏ »

ខេត្តព្រះសីហនុ៖ ដើមឈើព្រៃ១ដើមដែលអាជ្ញាធរសម្រេចរក្សាទុក និងធ្វើជារង្វង់មូលនៅកណ្តាលទ្រូងផ្លូវស្ថាបនាថ្មីជិតចុងឆ្នេរអូរត្រេះ ដែលទទួលបានការទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងពីមហាជននោះ ។ ពេលនេះក្រុមការងារយុវជនខេត្តព្រះសីហនុ បានដាក់ឈ្មោះថា« ដើមឈើចាំស្នេហ៏ » ។

សូមបញ្ជាក់ថា ការដាក់ឈ្មោះឲ្យដើមឈើនៅកណ្តាលផ្លូវនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ដែលមានការចូលរួមសម្តេចពិជ័យសេនាទៀ បាញ់ អញ្ជើញពិនិត្យលទ្ធផលស្ថាបនាផ្លូវថ្មីក្នុងខេត្តព្រះសីហនុនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

Related posts

Leave a Comment