ពុទ្ធោ! ភ្លើងឆេះផ្ទះលោកយាយវ័យ ៩៤ ឆ្នាំម្នាក់ គ្មានអ្នកជួយទាន់ ចំនែកលោកយាយវិញក៏បាន…

វេលាម៉ោង៣ និង ៣០នាទីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្តៀង មានករណីទូសេខ្សែរភ្លើង បង្កជាអគ្គីភ័យបានលេបត្របាក់ផ្ទះ ប្រជាពលរដ្ឋអស់១ខ្នង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំហំ៥×៧ម៉ែត្រ ដោយជញ្ជាំង និងដំបូលប្រកស័ង្កសី និងបណ្តាលឲ្យលោកយាយឈ្មោះ សួង អាយុ ៩៤ឆ្នាំ ដែលជាម្ចាស់ផ្ទះ រស់នៅតែម្នាក់ឯង ត្រូវស្លា. ប់ក្នុងអណ្ដាតភ្លើងយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះជួយអន្តរាគមន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាន ពីករណីអគ្គីភ័យនេះភ្លាម កម្លាំងនគរបាលការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿងដើម្បីជួយពន្លត់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែដោយសារផ្លូវចូលទៅកាន់ផ្ទះលោកយាយជនរងគ្រោះមានទំហំតូចចង្អៀត និងពិបាកក្នុងការធ្វើដំណើរផង ដែលជាបញ្ហាដល់ក្រុមជួយសង្គ្រោះពន្លត់អគ្គីភ័យ មិនអាចបើករថយន្តចូលបាន គឺបានត្រឹមតែអូសទុយោបា. ញ់ទឹកជួយពន្លត់ ពីចម្ងាយតែប៉ុណ្ណោះ ហើយក៏មិនអាចចូលជួយសង្រ្គោះ លោកយាយជនរងគ្រោះបានទាន់ពេលវេលាដែរ ដោយសារស្ថានភាពភ្លើងរាលដាលខ្លាំង ហើយលឿនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយក្រុមពន្លត់អគ្គីភ័យ និងប្រជាពលរដ្ឋ មិនអាចគ្រប់គ្រងស្ថានការណ៍ និងជួយសង្គ្រោះជីវិតលោកយាយសួង បានឡើយ៕

Related posts

Leave a Comment