ភ្នំពេញ៖ ដូចដែលប្រិយមិត្តក៏ដូចជាមហាជននិងអ្នកនិយមប្រើបាស់បណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ មានក.រ.ណី.ភ្ញាក់ផ្អើលយ៉ាងខ្លាំងបានកើតឡើង ដោយសន្តិសុខយាម ធនាគារ ABA ក្រោយស្ពានអាកាសផ្សារដីហុយ ដែលស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើការដ.កកាំភ្លើ.ងបា.ញ់ ជ.នបែ.កថ្នាំម្នាក់ បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ដើម្បីការពារខ្លួនពីការចា.ក់ប្រហានោះ។
ដោយមន្ត្រីនគរបាល ដែលយោមនៅធនាគារ ABA ត្រូវបានគេស្គាល់ និងបញ្ជាក់ឈ្មោះថា ភឿន ភិរៈ អាយុប្រហែលជាង ៣៦ឆ្នាំ នេះបើតាមការបញ្ជាក់តាមរយៈគណនីហ្វេសប៊ុកឈ្មោះ (កុលាប ក្រហម)។ ជាក់ស្តែងនាថ្ងៃនេះផងដែរ កម្លាំងនគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌសែនសុខបញ្ជូលខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះហើយ។
ដោយឡែក នាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមយៈផេកហ្វេសប៊ុក Pheng Vannak បានបង្ហោះសារមួយដ៏រីករាយដោយបានបញ្ជាក់ប្រាប់ថា៖ ជយោ សុបិនខ្ញុំក្លាយជាការពិតហើយ ពេលនេះ ប្អូនប្រុសមានសេរីភាពវិញហេីយ
សូមគោរពសូមអរគុណ ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និង ឯកឧត្ដម ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដល់យុត្តិធម៌ជូនប្អូន ភឿង ភិរៈ និងសូមគោរពអរគុណថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំកំពូល លោកមេធាវី ជាពិសេសសូមគោរពអរគុណប្រជាពលរដ្ឋកម្ពុជា ដែលបានជួយផ្ដល់កម្លាំងចិត្តដល់ប្អូន ភឿង ភិរៈ ។ ពេលនេះក្ដីរំពឹងរង់ចាំបានមកដល់ហេីយ គឺ ប្អូនប្រុសមានសេរីភាពវិញហេីយ ។
ដំណឹងដ៏ល្អនេះបានធ្វើឲ្យមហាជនសប្បាយចិត្ត និងពេញចិត្ត ក្នុងនោះលោក ផែន វណ្ណះ បាន Live វីដេអូនិយាយអំពីបញ្ហានេះ ជាពិសេសក៏បានធ្វើការទំនាក់ទំនងទៅកាន់សន្តិសុខ ភឿង ភិរៈ និងបានសួរនាំបន្តិចបន្តួច ជាក់ស្តែង សន្តិសុខកំសត់ បាននិយាយទាំងញ័រៗថា អរគុណ រំភើបណាស់ ដែលប្រជាពលរដ្ឋខ្មែរគាំទ្រ ហើយលោកហាក់ដូចជារស់វិញម្តងទៀតចឹង៕ សូមទស្សនាវីដេអូខាងក្រោមនេះ: