ពិតជាមិនធម្មតាមែន! ត្រាំបាតទន្លេមេគង្គជាង៤៦ឆ្នាំ នាឡិកាទាហានជើងទឹកខ្មែរ ២គ្រឿងនៅដើរធម្មតា

នៅថ្ងៃនេះតួនាវាចម្បាំងទាំងមូលត្រូវបានស្រង់ចេញពីទឹក ក្នុងចំណុចភូមិសាស្ត្រ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
នាវាដែលលិចក្នុងកំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ។ ស្ថានភាពនាវាមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់រយៈពេល៦ខែហើយដែល កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភណ្ឌមកលើគោកជាបន្តបន្ទាប់ពោលគឺ ចាប់ពីខែតុលា ឆ្នាំ២០២០មក។ សរុបក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌប្រមាណ ១៦តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីស្រង់បាននាវា គេឃើញមានសម្ភារៈ អាវុធ របស់របរប្រើប្រាស់មួយចំនួនទៀត។
ក្នុងកិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយនេះ កងកម្លាំងជំនាញបានប្រទះឃើញនាឡិកាដៃម៉ាក TITONI ចំនួន ២គ្រឿងដែលបានលិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកអស់រយៈពេលជាង៤៦ឆ្នាំទៅហើយខ្សែរបស់វាគ្មានច្រែះចាប់ និងម៉ាស៊ីនវិញអាចដំណើរការបានធម្មតា បន្ទាប់ពីយកមកដុសលាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាឡិកាដៃម៉ាកTITONI ផលិតនៅស្វីសនៅរក្សាបានរូបរាងយ៉ាងល្អ ដោយគ្រាន់តែកញ្ចក់ស្អាប់ដោយត្រាំទឹកនៅបាតទន្លេយូរ។ ក្រុមហ៊ុននាទ្បិកាដៃនេះបង្កើតទ្បើងនៅឆ្នាំ១៩១៩ ស្ថាបនិកដំបូងមានឈ្មោះថាលោក Fritz Schluep នៅទីក្រុង Grenchen ប្រទេសស្វីស។ សព្វថ្ងៃមានបុគ្គលិកបម្រើការតែចំនួន ៦០ នាក់ ដែលជាគ្រួសារជំនាន់ទី៣ របស់ក្រុមហ៊ុន Titoni Ltd៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment